Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ មនុស្ស ៤.៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥១០នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ ​​​​(Video inside)

  • បោះពុម្ព

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៤,០៩៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥១០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers ។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣០,៩៦២,៨០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៦២,៥២៦នាក់ និងជាសះស្បើយឡើងសរុប ២៣,៤១០,៨៨៤នាក់។

គួរបញ្ជាក់ តាមប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបាននិយាយថា លោកកំពុងកំណត់គោលដៅថ្មី ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២០០លានដូសនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក។

លោក ចូ បៃដិន បានប្រកាសទៀតថា នឹងបញ្ចេញវ៉ាក់សាំងបង្ការ COVID-19 ផលិតដោយក្រុមហ៊ុន Johnson & Johnson ចំនួន ១១លានដូសនៅសប្តាហ៍នេះ៕

ដកស្រង់ពី៖ Fresh News