Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៨នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ (Video inside)

  • បោះពុម្ព

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារនេះបានរាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤៨ករណីបន្ថែមទៀត។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post ។ ជំនួយការអ្នកនាំពាក្យ CCSA លោកស្រី អភិសាម៉ៃ ស្រីរាំងសុន (Apisamai Srirangson) បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៤៨នាក់ខាងលើនេះមាន ២៧នាក់ជាករណីឆ្លងសហគមន៍ និង ២១នាក់ជាករណីនាំចូលពីក្រៅប្រទេស។

តំបន់ដែលបានរកឃើញអ្នកឆ្លង COVID-19 ច្រើនជាងគេនៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ គឺទីក្រុងបាងកក ដែលមានចំនួន ១៤នាក់។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៨,៨២១ករណី ក្នុងនោះមានអ្នកស្លាប់ ៩៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៧,៣៧៩នាក់។

ក្នុងរយៈពេលជិត ១សប្តាហ៍ចុងក្រោយនេះ ប្រទេសថៃត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះវិញ នូវករណីឆ្លងក្នុងស្រុកគួរឲ្យកត់សម្គាល់៕

ដកស្រង់ពី៖ Fresh News