Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូងនឹងអនុម័តឲ្យប្រើវ៉ាក់សាំង Johnson & Johnson ក្រោយពិនិត្យឃើញប្រសិទ្ធភាព និងសុវត្ថិភាព ​​​​(Video inside)

  • បោះពុម្ព

(សេអ៊ូល)៖ ក្រុមប្រឹក្សាត្រួតពិនិត្យអំពីប្រសិទ្ធភាព និងសុវត្ថិភាព នៃនិយ័តករឱសថកូរ៉េខាងត្បូង បានអះអាងនៅថ្ងៃចន្ទនេះថា វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson មានទាំងសុវត្ថិភាព និងប្រសិទ្ធភាព។ ប្រការនេះនឹងជំរុញឲ្យអាជ្ញាធរកូរ៉េខាងត្បូង អនុម័តឲ្យប្រើវ៉ាក់សាំង «ចាក់តែមួយដូស» ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សា ចំនួនពីរលើកទៀតក្នុងពេលឆាប់ៗ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters ។ ប្រសិនបើអាជ្ញាធរកូរ៉េខាងត្បូង អនុម័តឲ្យប្រើវ៉ាក់សាំង Johnson & Johnson ជាផ្លូវការ នោះវានឹងក្លាយជាវ៉ាក់សាំងទី ៣ ហើយ ដែលកូរ៉េខាងត្បូងអនុម័តឲ្យប្រើ បន្ទាប់ពីវ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំងអាមេរិក-អាល្លឺម៉ង់ Pifizer-BioNTech។ សាធារណជនបានមើលឃើញថា ការអនុម័តឲ្យប្រើវ៉ាក់សាំង Johnson & Johnson នឹងផ្តល់ភាពងាយស្រួលជាងមុនដល់អាជ្ញាធរ និងប្រជាជនកូរ៉េខាងត្បូង ព្រោះតែវានឹងតម្រូវឲ្យចាក់តែ ១ដូសប៉ុណ្ណោះ មិនមែនពីរដូសដូចវ៉ាក់សាំងដទៃឡើយ។

គួរបញ្ជាក់ថា នៅមុនការអនុម័តជាផ្លូវការ កូរ៉េខាងត្បូងបានសម្រេចកិច្ចព្រមព្រៀង ដើម្បីទិញវ៉ាក់សាំង Johnson & Johnson ចំនួន ០៦លានដូសរួចទៅហើយ ពីក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះ ហើយវានឹងត្រូវចាប់ផ្តើមបញ្ជូន មកកាន់កូរ៉េខាងត្បូងចាប់ពីត្រីមាសទី ២ នៃឆ្នាំ២០២១។

គិតត្រឹមដើមសប្តាហ៍នេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនអស់ជិត ៨០០,០០០ដូសហើយ ខណៈប្រជាជនសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះមានជាង ៥១លាននាក់។ ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុប ១០២,១៤១ករណី ក្នុងនោះមានអ្នកស្លាប់ ១,៧២៦នាក់ និងជាសះស្បើយឡើងវិញ ៩៤,១៤២នាក់៕

ដកស្រង់ពី៖ Fresh News