Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ មនុស្ស ៦.២ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៧៣នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ (Video inside)

  • បោះពុម្ព

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦២,៤៥៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៧៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,០៩៧,១៥៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៦៤,១៣៨នាក់ និងជាសះស្បើយឡើងសរុប ២៣,៥៨៦,៧៩៦នាក់។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាចាក់វ៉ាក់សាំង COVID-19 ជូនដល់ប្រជាជនអាមេរិកឲ្យបានជាង ៩០% នៃចំនួនប្រជាជនពេញវ័យសរុប ២៥៨លាននាក់ទូទាំងសហរដ្ឋអាមេរិក នៅត្រឹមថ្ងៃទី១៩ ខែមេសា ហើយសម្រាប់អ្នកដែលនៅសល់ អាចនឹងទទួលការចាក់ជាបន្តបន្ទាប់ មិនឲ្យយូរជាងថ្ងៃទី០១ ខែឧសភានោះឡើយ។

យោងតាមទិន្នន័យកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ប្រជាជនអាមេរិក ៩៥លាននាក់បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស និង ៥៣លាននាក់បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ដែលសុទ្ធតែជាវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer, Moderna និង Johnson & Johnson៕

ដកស្រង់ពី៖ Fresh News