បណ្តាញសង្គម

ឆ្លាម​គ្មាន​ធ្មេញ​ជា​ពូជ​កម្រ​នៅ​លើ​ពិភពលោក

ឆ្លាមពូជដ៏កម្រត្រូវអ្នកស្រុកប្រទះឃើញទើរនៅលើឆ្នេរខ្សាច់ក្នុងភូមិម៉ារីហ្គុនដុន ក្រុងពីយ៉ូឌូរ៉ាន ខេត្ត Albay ប្រទេសហ្វ៊ីលីពីន កាលពីពេល ថ្មីៗកន្លងទៅ ។

តាមលក្ខណៈវិទ្យាសាស្ត្រ ត្រីទឹកជ្រៅប្រភេទនេះឈ្មោះ Mega Chasma Pelagios ឬហៅ «ត្រីមាត់យក្ស» ប៉ុន្តែអ្នកស្រុកហៅ ឆ្លាមអត់ធ្មេញ ជាត្រីរស់នៅក្នុងទឹកជ្រៅ កម្រប្រទះឃើញ ។ ខ្មោចឆ្លាមគ្មានធ្មេញ ដែលទើរនៅហ្វ៊ីលីពីន នោះមានប្រវែង៤,៦ម៉ែត្រ ប៉ុន្តែកាលពីខែកក្កដា ២០១៤ អ្នកនេសាទ ហ្វ៊ីលីពីន ធ្លាប់ប្រទះឃើញ ត្រីប្រភេទនោះ មួយក្បាលជាប់ អួនមានប្រវែង ៥,៤ម៉ែត្រ តែអ្នកវិទ្យាសាស្ត្រ សន្និដ្ឋានថា វានឹងរីកធំធាត់ រហូតមានប្រវែង ៣០ម៉ែត្រ ។

ឆ្លាមគ្មានធ្មេញ ជាសត្វមួយប្រភេទរស់ ដោយប្រើចំណីប្លង់តុង វាហែលយឺតនៅក្នុងសមុទ្រជ្រៅ ដោយហាមាត់នៅគ្រប់ពេលដើម្បីទទួលប្លង់តង់ និងចៃទឹកធ្វើជាចំណី ។ ចំណែកប្រវត្តិផ្សេង ទៀតទាក់ទងនឹងជីវិត របស់ឆ្លាមមាត់យក្សគឺបាន ដឹងតិចតួចបំផុត ក្នុងពេលបច្ចុប្បន្ន ។

សម្រាប់ឆ្លាមគ្មានធ្មេញ ដែលមានដងខ្លួនធំបំផុត នៅលើពិភពលោកដូច ធ្លាប់បានឃើញកន្លងមក គឺត្រីដែលប្រទះឃើញ ក្នុងដែនទឹកតៃវ៉ាន់ មានប្រវែង៥,៧ម៉ែត្រ ៕

ដកស្រង់ពី៖ កោះសន្តិភាព