Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លិច​នាវា​ដឹក​អ្នកដំណើរ​នៅ​បង់​ក្លា​ដែ​ស​ស្លាប់​យ៉ាងតិច​41​នាក់

  • បោះពុម្ព

ប៉ូលិសរាយការណ៍ថា មនុស្សយ៉ាងតិច ៤១នាក់ ក្នុងនោះមាន កុមារ១១នាក់ បានស្លាប់ កាលពីថ្ងៃទី២២ កុម្ភៈ នៅបង់ក្លាដែស ក្រោយការ លិចនាវាដឹក អ្នកដំណើរមួយគ្រឿង ដែលបុកជាមួយ នាវាកាហ្គោមួយ ។

ការតាមរុករក អ្នកបាត់ខ្លួនកំពុងបន្ត ។ អាជ្ញាធរមិនដឹង ពីចំនួនពិតប្រាកដនៃ អ្នកដំណើរជិះ លើនាវានោះឡើយ ក៏ប៉ុន្តែបើតាម ពួកអ្នកនៅរស់រានមានជីវិតថា នាវាឈ្មោះ MV Mostofa នេះអាចដឹកមនុស្ស ដល់ទៅ១៥០នាក់ ពេលជួបគ្រោះថ្នាក់ ដែលកើតមានក្នុងទន្លេ PADMA ស្ថិតនៅចម្ងាយប្រមាណ ជា៧០គីឡូម៉ែត្រ ភាគពាយ័ព្យរដ្ឋធានីដាក់កា ។

ប្រមុខប៉ុលិស មូលដ្ឋាន លោក រ៉ាគីប៊ូល ហ្សាម៉ាន់ គូសបញ្ជាក់ ប្រាប់ AFP ថាពួកអ្នកមុជទឹក រកឃើញសាកសព មនុស្ស៤១នាក់ ក្នុងនោះ មានកុមារ១១នាក់ និងនារី៧នាក់ ។ មនុស្សប្រមាណជា ៥០នាក់ អាចហែលមក ដល់មាត់ច្រាំង ឬជួយសង្គ្រោះ ដោយនាវាឯទៀតៗ ។ ពួកអ្នកជួយសង្គ្រោះ បានបន្តនាយប់ ថ្ងៃទី២២ កុម្ភៈ តាមរកពួកអ្នកបាត់ខ្លួន ដោយប្រើភ្លើងហ្វា របស់នាវាទាំងឡាយ ។

យោងតាម អ្នកទទួលខុសត្រូវម្នាក់ថា នាវាកាហ្គោមួយគ្រឿង បានទៅបុកនាវា ដឹកអ្នកដំណើរនោះ បណ្តាលឱ្យលិច ហើយ សមាជិក ក្រុម នាវិក២នាក់ នៃនាវាកាហ្គោ ត្រូវចាប់ខ្លួន ។ នាវាដឹកអ្នកដំណើរ បើកមកពីស្រុក រ៉ាសបារី ទៅកាន់ទីក្រុង ប៉ាទូ រីយ៉ា ។ ចំនួនពិតប្រាកដ នៃ អ្នក ដំណើរជិះលើនាវានោះ ពុំទាន់អាចដឹងបានភ្លាមៗទេ ។

នាវាដឹកអ្នកដំណើរ ភាគច្រើននៅបង់ក្លាដែស ពុំដែលមានការចុះបញ្ជី ឈ្មោះអ្នកដំណើរឡើយ ។ អ្នកនៅរស់រានមានជីវិតម្នាក់ និយាយរៀបរាប់ថា នាវាដែលគេជិះបាន បុកជាមួយនាវាកាហ្គោ ក្រោយពេលចេញ ដំណើរបានប្រមាណជា ១៥នាទីប៉ុណ្ណោះ ។

ប្រទេសបង់ក្លាដែស ជាប្រទេសក្រីក្រ បំផុតមួយនៅអាស៊ី មានស្ទឹងនិងទន្លេជាង២៣០ ហើយនាវាជាមធ្យោបាយ ដឹកជញ្ជូនសំខាន់ ពិសេសនៅភាគខាងត្បូង និងភាគឦសានប្រទេស ៕

ដកស្រង់ពី៖ កោះសន្តិភាព