Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមតាលីបង់ ជាច្រើននាក់ ប្រកាសចុះចូល ជាមួយរដ្ឋាភិបាល អាហ្វហ្គានីស្ថាន

  • បោះពុម្ព

ហ្វៃហ្សាបាដ៖ ក្រុមឧទ្ទាមតាលីបង់ជិត ៣០នាក់ បានប្រគល់ខ្លួន ចុះចូលជាមួយរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ស្ថិតនៅខេត្ត បាដាកស្ថាន ភាគខាងជើងប្រទេស នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ។

ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានដកស្រង់ ព័ត៌មាន ពីមន្ត្រីតំបន់ខាងលើនេះ ឲ្យដឹងទៀតថា “ មេដឹកនាំក្រុមតាលីបង់ ចំនួនពីររូប គឺ អៃឌី ម៉ូហាម៉ាដ និង អាប់ឌុល ខាប៊ឺ រួមជាមួយនិង គូកន របស់ពួកគេ ៩រូបផ្សេងទៀតបាន យល់ព្រមប្រមូលគ្នា ចូលរួមដំណើរការ ស្វែងរកសន្តិភាព និង ការផ្សះផ្សា ជាមួយនឹងអាជ្ញាធរ ក្នុងស្រុក តាកាប នៃខេត្ត បាដាកស្ថាន។

” បន្ថែមពីការព្រមចុះចូលនេះ បណ្តាក្រុមតាលីបង់ ខាងលើ ក៏បានប្រគល់ផងដែរនូវ កាំភ្លើងជាច្រើនដើម រួមជាមួយនឹង ប្រដាប់បាញ់ គ្រាប់ផ្លោង និង គ្រាប់កាំភ្លើងមកដល់ មន្ត្រីអាហ្វហ្គានីស្ថាន ដែលបានរៀបចំ ពិធីទទួលស្វាគមន៍ នៅស្រុក តាកាបផ្ទាល់ ។ ការ ចូលរួមខាងលើនេះ នឹងធ្វើឲ្យបណ្តាល ខេត្តមួយចំនួន នៅភាគខាងជើង អាហ្វហ្គានីស្ថាន បានទទួលនូវសន្តិសុខ មួយកម្រិត៕

ដកស្រងពី៖ដើមអម្ពិល