Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង បានបញ្ជូនសំណើទៅកាន់ IOC ដើម្បីធ្វើសហម្ចាស់ផ្ទះ Olympics ជាមួយកូរ៉េខាងជើង

  • បោះពុម្ព

(សេអ៊ូល)៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានដាក់សំណើទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងការស្នើសុំធ្វើជាសហម្ចាស់ផ្ទះជាមួយប្រទេសកូរ៉េខាងជើង សម្រាប់ព្រឹត្តិការណ៍ Olympics Game 2032។

នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី០២ ខែមេសានេះ។ បច្ចុប្បន្នគណៈកម្មាធិការអូឡាំពិក IOC បានបង្ហាញថា ទីក្រុង Brisbane របស់អូស្រ្តាលី ជាទីកន្លែងល្អជាងគេ សម្រាប់រៀបចំព្រឹត្តិការណ៍រយៈពេល ៤ឆ្នាំមានម្តងនៅឆ្នាំ២០៣២ ខណៈនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Moon Jae-in និងមេដឹកនាំកូរ៉េខាងជើង Kim Jong Un ក៏ធ្លាប់ព្រមព្រៀងគ្នាចំពោះការដេញថ្លៃព្រឹត្តិការណ៍ Olympics Game ក្នុងកិច្ចប្រជុំធំមួយនៅទីក្រុងព្យុងយ៉ាង កាលឆ្នាំ២០១៨ បន្ទាប់ពីព្រឹត្តិការណ៍ Winter Olympics Game 2018 ត្រូវបានបញ្ចប់នោះ។

គួររំលឹកផងថា សម្រាប់ការប្រកួតកីឡាចម្រុះរដូវក្តៅ Olympics Game បានចាប់ផ្តើមជាលើកដំបូងធ្វើឡើងនៅទីក្រុង Athens ប្រទេសក្រិកកាលឆ្នាំ១៨៩៦ ខណៈបច្ចុប្បន្នកំពុងធ្វើលើកចុងក្រោយនៅប្រទេសជប៉ុន Tokyo Olympics Game 2020 ដោយបានលើកមកធ្វើឆ្នាំ២០២១ ក៏ដោយសារវិបត្តិ COVID-19 ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៣ ខែកក្កដា និងបញ្ចប់នៅថ្ងៃទី០៨ ខែសីហា៕

ដកស្រង់ពី៖ Fresh News