Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ីច្រានចោលការបង្កើតបក្សសម្ព័ន្ធយោធាជាមួយចិន ដើម្បីទប់ទល់នឹងអាមេរិក

  • បោះពុម្ព

 (តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បាននិយាយថាប្រទេសរបស់លោកកំពុងបង្កើនទំនាក់ទំនងកាន់តែជិតស្និទជាមួយចិន ប៉ុន្តែមិនមានឡើយការបង្កើតបក្សសម្ព័ន្ធយោធារវាងប្រទេសទាំង២។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។ ការកត់សម្គាល់ខាងលើរបស់លោក ឡារ៉ូវ ធ្វើឡើងកំឡុងផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

លោក បានលើកឡើងផងដែរពី កិច្ចប្រជុំចតុភាគី ឬហៅថា Quad រវាងសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ដែលជាកិច្ចប្រជុំមួយឆ្លុះបញ្ចំងពីការបង្កើនវត្តមានអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ បើតាមលោក ឡារ៉ូវ កិច្ចប្រជុំកំពូល Quad នេះមានគោលដៅទៅលើចិន។

ដូច្នេះលោកបារម្ភខា្លចក្រែងរុស្ស៊ីអាចនឹងក្លាយជាគោលដៅបន្ទាប់ ខណៈទីក្រុងម៉ូស្គូមិនត្រូវបាន អញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះឡើយ។ លោកប្រមុខការទូតរុស្ស៊ីរូបនេះបន្ថែមទៀតថាទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងចិនមានការកើនឡើងទាំងបរិមាណ និងគុណភាព។

តែទោះជាយ៉ាងនេះក្ដី លោក ឡារ៉ូវអះអាងថាទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងមិនត្រូវការបង្កើតបក្សសម្ព័ន្ធយោធាដូចជាជាអង្គការ NATO របស់សហរដ្ឋអាមេរិកនោះទេ។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក ស៊ឺហ្គៃ ឡារ៉ូវ កើតមានឡើងនៅចំពេលដែលរុស្ស៊ីត្រូវបានគេមើលឃើញថាកំពុងពង្រឹងទំនាក់ទំនងជាមួយចិន ដើម្បីទប់ទល់នឹង ឥទ្ធិពលអាមេរិកនៅក្នុងតំបន់ផង ហើយក៏មិនចង់ចូលរួមដោយផ្ទាល់នៅក្នុងការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងចិននោះដែរ៕

ដកស្រង់ពី៖ Fresh News