Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាជនប៉ាគីស្ថាននាំគ្នាសម្រុកទិញវ៉ាក់សាំងកូវីដ-១៩ របស់រុស្ស៊ី ខណៈទីផ្សារឯកជនបើកលក់

  • បោះពុម្ព

 (ការ៉ាឈី)៖ ប្រជាជនប៉ាគីស្ថានរាប់ពាន់នាក់បាននាំគ្នាសម្រុកចាក់វ៉ាក់សាំង COVID-19 ដែលត្រូវបានដាក់លក់នៅលើទីផ្សារកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ នៅឯទីក្រុងការ៉ាឈី (Karachi)។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។ រដ្ឋាភិបាលប៉ាគីស្ថានបានផ្ដល់ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់បុគ្គលិកសុខាភិបាលជួរមុខ និងប្រជាជនដែលមានអាយុ៥០ឆ្នាំឡើង។

ប៉ុន្តែយុទ្ធនាការចាក់វ៉ាក់សាំង នេះមានភាពយឺតយ៉ាវ ម្លោះហើយទើបរដ្ឋាភិបាលសម្រេចចិត្តអនុញ្ញាតឱ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងសម្រាប់ការផ្គត់ផ្គង់នៅក្នុងស្រុក។

នៅក្នុងជុំទី១ វ៉ាក់សាំង COVID-19 រុស្ស៊ី Sputnik V ត្រូវដាក់លក់ក្នុងតម្លៃ ៨០ដុល្លារនៃកញ្ចប់វ៉ាក់សាំង២ដូស ហើយអ្នកដែលបានទិញវ៉ាក់សាំងនេះភាគច្រើនជាយុវជនដែលមិនស្ថិតនៅក្នុង អាទិភាពទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ប៉ាគីស្ថានបច្ចុប្បន្ន មានអ្នកឆ្លង COVID-19 ចំនួន ៦៨៧,៩០៨នាក់ ក្នុងនោះស្លាប់ ១៤,៧៧៨នាក់ និងជាសះស្បើយឡើងវិញ ៦១៣,០៥៨នាក់៕

ដកស្រង់ពី៖ Fresh News