Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣១លាន ៩០ម៉ឺននាក់ ស្លាប់ជាង ២លាន ៨៦ម៉ឺននាក់ និងជាសះស្បើយជាង ១០៦លាន ១៩ម៉ឺននាក់!

  • បោះពុម្ព

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣១,៩០៦,៦៧៣នាក់ហើយ។

ក្នុងនោះអ្នកស្លាប់មានចំនួន ២,៨៦៥,៧៧៧នាក់ និងជាសះស្បើយឡើងវិញ ១០៦,១៩២,៦៨៨នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,៤២០,៣៣១នាក់ ស្លាប់ចំនួន ៥៦៨,៧៧៧នាក់ និងជាសះស្បើយចំនួន ២៣,៩៤៦,៧០៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។

ប្រេស៊ីលមានអ្នកឆ្លង ១២,៩៨៤,៩៥៦នាក់ ស្លាប់ចំនួន ៣៣១,៥៣០នាក់ និងជាសះស្បើយ ១១,៣៥៧, ៥២១នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១២,៥៨៧,៩២០នាក់ ស្លាប់ ១៦៥,១៣២នាក់ និងជាសះស្បើយ ១១, ៦៧៩,៩៥៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖

ដកស្រង់ពី៖ Fresh News