Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ មនុស្ស ៣.៦៩ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៧០នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ

  • បោះពុម្ព

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៦,១៥៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨០៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,៤២០,៣៣១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៦៨,៧៧៧នាក់ និងជាសះស្បើយឡើងសរុប ២៣,៩៤៦,៧០៣នាក់។

បើតាមមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បានអះអាងកាលពីសប្តាហ៍មុននេះថា ប្រជាជនអាមេរិកដែលបានទទួល ការចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូសហើយនោះ គឺអាចធ្វើដំណើរនៅទូទាំងសហរដ្ឋអាមេរិកបាន ដោយមិនចាំបាច់ត្រូវឆ្លងកាត់ការធ្វើតេស្ត ឬចត្តាឡីស័កនោះឡើយ ប៉ុន្តែពួកគេពាក់ម៉ាស់ជាប់់ជានិច្ចដដែល នៅពេលធ្វើដំណើរតាមយន្តហោះ រថយន្តក្រុង និងរថភ្លើងជាដើម។

ដោយឡែកនៅក្នុងឱកាសនៃពិធីបុណ្យ អ៉ីស្តឺរ (Easter) លោកប្រធានាធិបតី ចូ បៃដិន បានធ្វើការបួងសួង ឲ្យពលរដ្ឋអាមេរិកាំងទាំងអស់ ជួបតែសំណាងល្អ ហើយលោក និងជំទាវទី១អាមេរិក ជីល បៃដិន (Jill Biden) ក៏មិនភ្លេចលើកទឹកចិត្តឲ្យពលរដ្ឋទាំងឡាយ ទៅទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ជាកាតព្វកិច្ចផ្នែកសីលធម៌ ដែលគ្រប់គ្នាគួរធ្វើផងដែរ៕

ដកស្រង់ពី៖ Fresh News