Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ២៥០នាក់ទៀត ដោយភាគច្រើនបំផុត ស្ថិតនៅទីក្រុងបាងកក

  • បោះពុម្ព

 (បាងកក)៖ នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺនេះ ២៥០នាក់ថ្មីទៀតដោយក្នុងនោះ ២៤៥នាក់ជាករណីឆ្លងក្នុងស្រុក និង ០៥នាក់ទៀតជាករណីនាំចូល។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃខាងលើនេះបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លង COVID-19 ក្នុងស្រុកទាំង ២៤៥ករណីនោះ គឺ ១៥៦នាក់់ត្រូវបានរកឃើញ នៅទីក្រុងបាងកក, ៣០នាក់ខេត្តណារ៉ាត់ធីវ៉ាត់, ២០នាក់នៅខេត្តសាមុតប្រាកាន, ១៨នាក់នៅឈុនបុរី, ០៧នាក់នៅខេត្តសាមុតសាខន និងខេត្តមួយចំនួនទៀត ត្រូវបានរកឃើញក្នុងចំនួនតិចតួច។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះថៃមានករណីឆ្លង COVID-19 សរុប ២៩,៥៧១ករណី ក្នុងនោះមានអ្នកស្លាប់ ៩៥នាក់ និងជាសះស្បើយឡើងវិញ ២៧,៩៤៨នាក់ (ស្មើនឹង ៩៤.៥១%)។

ករណីឆ្លងថ្មីៗដែលត្រូវបានប្រកាសនៅថ្ងៃនេះ គឺជាការកើនឡើងកម្រិតខ្ពស់ថ្មីមួយទៀត លើសកាលពីថ្ងៃចន្ទម្សិលមិញ ដែលមានឆ្លង COVID-19 ជិត ២០០ករណី ក្រោយការផ្ទុះករណីឆ្លងយ៉ាងច្រើន ក្នុងពន្ធនាគារមួយនៃខេត្តណារ៉ាត់ធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ៕

ដកស្រង់ពី៖ Fresh News