Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នូវែលសេឡង់-អូស្រ្តាលី នឹងអនុវត្តគោលការណ៍ធ្វើដំណើរ ដោយមិនបាច់ធ្វើចត្តាឡីស័ក ជាមួយគ្នា ក្នុងខែមេសានេះ

  • បោះពុម្ព

 (វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃអង្គារនេះ បានប្រកាសថា ប្រទេសលោកស្រីនឹងចាប់ផ្តើមអនុវត្ត គោលការណ៍ស្តីពីការធ្វើដំណើរទៅមក ដោយពុំចាំបាច់តម្រូវឲ្យមានចត្តាឡីស័ក ឬហោថា Travel Bubble ជាមួយប្រទេសអូស្រ្តាលី ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។ លោកស្រី Ardern បានប្រាប់ថា ការអនុវត្តគោលការណ៍ធ្វើដំណើរខាងលើ ជាមួយអូស្រ្តាលី នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា។ ក្រៅពីប្រទេសទាំងពីរ ប្រទេសជិតខាងផ្សេងៗទៀត ក៏បានរៀបចំផែនការស្រដៀងគ្នាផងដែរ ប៉ុន្តែកិច្ចព្រមព្រៀងនូវែលសេឡង់- អូស្រ្តាលីនេះ គឺស្ថិតក្នុងចំណោមដំបូងគេ ដែលពុំមានពាក់ព័ន្ធការធ្វើតេស្ត COVID-19 ឡើយ។

ការសម្រេចអនុវត្តគោលការណ៍ធ្វើដំណើរនេះ កើតឡើងទៅបានបន្ទាប់ពី COVID-19 ត្រូវគ្រប់គ្រងបានដោយប្រសិទ្ធភាព នៅក្នុងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា យោងតាមស្ថិតិឆ្នាំ២០១៨ ជនជាតិនូវែលសេឡង់ ដែលរស់នៅក្នុងប្រទេសអូស្រ្តាលី មានចំនួន៥៦៨,០០០នាក់ គឺស្មើនឹង ២.៣ភាគរយនៃចំនួនប្រជាជនអូស្រ្តាលីសរុប ហើយជាសហគមន៍ជនចំណាកស្រុក ធំជាងគេលំដាប់ទី០៤ របស់ប្រទេសអូស្រ្តាលី។

សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំ១៨ពាន់លានដុល្លារ ដែលធ្វើឲ្យអូស្រ្តាលីជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ នូវែលសេឡង់៕

ដកស្រង់ពី៖ Fresh News