Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការកាត់ក្តីអំពើពុករលួយរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ត្រូវបានបន្ត

  • បោះពុម្ព

ការកាត់ទោសព្រហ្មទណ្ឌរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល Benjamin Netanyahu ពីបទ ពុករលួយ បានបន្តកាលពីថ្ងៃចន្ទ។

លោក Netanyahu បានទៅដល់តុលាការស្រុក Jerusalem សម្រាប់ពិធីបើកការជជែកដេញដោលនៃការកាត់ទោស បន្ទាប់ពីចៅក្រម បានច្រានចោលសំណើរបស់លោក មិនឱ្យចូលរួមសាវនការ។

ព្រះរាជអាជ្ញានាំមុខ បានចោទប្រកាន់លោក Netanyahu ពីបទប្រើអំណាចរបស់លោក ដើម្បីទទួលបានការអនុគ្រោះ និងអំណោយថ្លៃៗ ។ លោកស្រី បាននិយាយថា “ទំនាក់ទំនងរវាងលោក Netanyahu និងចុងចោទ គឺបញ្ហារូបិយវត្ថុ ជាអ្វីមួយដែលអាចធ្វើពាណិជ្ជកម្មបាន” ។

លុយ អាចធ្វើឱ្យខូចសេចក្តីវិនិច្ឆ័យរបស់មន្ត្រីសាធារណៈ។ លោក Netanyahu បានចាកចេញភ្លាមៗ បន្ទាប់ពីព្រះរាជអាជ្ញានាំមុខ បានបញ្ចប់ការកត់សម្គាល់របស់លោកស្រី។ បន្ទាប់មកសាវនការ បានចាប់ផ្តើមស្តាប់សក្ខីកម្មរបស់សាក្សីទីមួយ ដែលជាអតីតនាយកប្រតិបត្តិនៃគេហទំព័រព័ត៌មាន Walla នៅក្នុងការជំនុំជម្រះក្តី។

លោក Netanyahu បានបដិសេធរាល់ការចោទប្រកាន់ប្រឆាំងនឹងរូបលោក ដោយថានេះ ជាការប្រមាញ់អាបធ្មប់ ដែលមានបំណងផ្តួលរំលំរូបលោក។ ក្រុមបាតុកររាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ ដោយអំពាវនាវឱ្យមេដឹកនាំដុះស្នឹមរូបនេះ លាឈប់លាលែងពីតំណែង ខណៈអ្នកគាំទ្រ និងសមាជិកសភាគណបក្ស Likud ស្តាំនិយមរបស់លោក Netanyahu បានប្រមូលផ្តុំគ្នានៅក្នុងបាតុកម្មប្រឆាំងមួយ និងកាន់សញ្ញាចោទប្រកាន់ការកាត់ទោសនេះ ជាការប្រមាញ់អាបធ្មប់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ។