Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់មនុស្ស៨នាក់ នៅទីក្រុង Indianapolis របស់អាមេរិក និងធ្វើអត្តឃាតតាមក្រោយ មានប្រវត្តិជំងឺផ្លូវចិត្ត

  • បោះពុម្ព

(វ៉ាស៉ីនតោន)៖ ប៉ូលិសនិងភ្នាក់ងារ FBI អាមេរិក បានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបានធ្វើសកម្មភាពបាញ់ប្រហារសម្លាប់មនុស្ស០៨នាក់ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ នៅឯទីតាំងរបស់ក្រុមហ៊ុនដឹកជញ្ជូន FedEx ក្នុងទីក្រុង Indianapolis នៃរដ្ឋ Indiana នាសប្តាហ៍នេះ គឺជាអតីតបុគ្គលិកវ័យ១៩ឆ្នាំម្នាក់ ដែលមានប្រវត្តិជំងឺផ្លូវចិត្ត និងឈានដល់ត្រូវបានអាជ្ញាធរឃាត់ខ្លួនផង កាលពីឆ្នាំមុន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១។ ខ្មាន់កាំភ្លើងនោះមានឈ្មោះថា Brandon Hole ធ្លាប់ត្រូវបានប៉ូលិសនៃទីក្រុង Indianapolis ឃាត់ខ្លួនជាបណ្តោះអាសន្ន ក្រោមហេតុផលជំងឺផ្លូវចិត្ត កាលពីខែមីនា ឆ្នាំ២០២០ បន្ទាប់ពីម្តាយជននោះ បានទាក់ទងទៅកាន់អាជ្ញាធរ ដើម្បីរាយការណ៍ថា កូនប្រុសរបស់គាត់អាចនឹងព្យាយាមធ្វើអត្តឃាតខ្លួនឯង។

ក្នុងករណីបាញ់ប្រហារដែលកើតឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) មានសមាជិក០៤នាក់នៃសហគមន៍ អ្នកកាន់សាសនាឥណ្ឌា Sikh ក្នុងនោះស្រី០៣នាក់ និងប្រុសម្នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ ដែលបានបាត់បង់ជីវិត។

អាជ្ញាធរអាមេរិក បានប្រាប់ថា ពួកគេមិនទាន់អាចកំណត់ថា ករណីនេះធ្វើឡើងក្រោមហេតុផលស្អប់ខ្ពើមជាតិសាសន៍ ឬយ៉ាងណានោះទេ។ គួរបញ្ជាក់ថា ក្នុងរយៈពេលមួយខែចុងក្រោយនេះ មានករណីបាញ់ប្រហារអាក្រក់យ៉ាងហោច០៧ករណី កើតមានឡើងនៅសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Fresh News