Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន «១,៥៤៧នាក់់ទៀត» នៅក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

  • បោះពុម្ព

 (បាងកក)៖ នេះជាថ្ងៃទី ៣ ហើយដែលប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ខ្ទង់ ១,៥០០នាក់ក្នុងមួយថ្ងៃ ខណៈអ្នកជំងឺពីរនាក់ទៀតផងដែរ បានបាត់បង់ជីវិត។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃ (CCSA) បានគូសបញ្ជាក់នៅថ្ងៃសៅរ៍នេះថា ករណីវិជ្ជមានជំងឺ COVID-19 រហូតដល់ទៅ ១,៥៤៧នាក់ ត្រូវបានរាយការណ៍នៅក្នុងកំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ដោយក្នុងនោះមានតែ ០៣ករណីប៉ុណ្ណោះ ជាករណីនាំចូលមកពីក្រៅប្រទេស។

ចំពោះអ្នកជំងឺពីរនាក់ដែលបានស្លាប់នោះ គឺម្នាក់អាយុ ៣៨ឆ្នាំរស់នៅក្នុងខេត្ត តាក់ (Tak) និងម្នាក់ទៀតអាយុ ៥១ឆ្នាំរស់នៅក្នុងខេត្ត ផាធំ ថានី (Pathum Thani)។

គិតត្រឹមថ្ងៃសៅរ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៤០,៥៨៥ករណី ក្នុងនោះមានអ្នកស្លាប់ ៩៩នាក់ និងជាសះស្បើយវិញ ២៨,៥៧០នាក់ ខណៈអ្នកជំងឺរហូតដល់ជិត ១២,០០០នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕

ដកស្រង់ពី៖ Fresh News