Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន នឹងផលិតវ៉ាក់សាំងកូវីដ-១៩ ច្រើនជាង ៣ពាន់លានដូសក្នុងឆ្នាំ២០២១នេះ

  • បោះពុម្ព

 (ហៃណាន)៖ មន្ត្រីចិនមួយរូប នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាប្រទេសចិន ត្រូវបានគេរំពឹងថានឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៣ពាន់លានដូសក្នុងឆ្នាំនេះ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។ ថ្លែងនៅឯអនុវេទិកានៃវេទិកាបូអាវ (Boao) សម្រាប់សន្និសីទប្រចាំឆ្នាំអាស៊ី ប្រធានក្រុមការងារអភិវឌ្ឍន៍វ៉ាក់សាំងនៃក្រុមប្រឹក្សារដ្ឋការពារ និងគ្រប់គ្រងយន្តការប្រឆាំងនឹងជំងឺឆ្លងរាតត្បាត COVID-19 លោក ឈិន សុងវើយ (Zheng Zhonhwei) បានគូសបញ្ជាក់ថាសមត្ថភាពផលិតនាពេលបច្ចុប្បន្ន របស់ប្រទេសចិនមានប្រហែល ៥ពាន់លានដូសក្នុងមួយឆ្នាំៗ។

លោក Zheng បានបន្ថែមទៀតថា នៅពេលមានការផ្ទុះឡើងនៃជំងឺ COVID-19 ប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់ជាបន្ទាន់ ទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺនេះ។ ប្រទេសចិនបានជ្រើសរើសធ្វើការស្រាវជ្រាវវ៉ាក់សាំងចំនួន១២ប្រភេទ ពីអង្គភាពស្រាវជ្រាវចំនួន១០នៅទូទាំងប្រទេស។

លើសពីនេះចិន បានអះអាងថានឹងផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមទៀត នៅទូទាំងពិភពលោក នៅពាក់កណ្តាលឆ្នាំ២០២១នេះ៕

ដកស្រង់ពី៖ Fresh News