Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Johnson & Johnson នឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងក្នុងតំបន់អឺរ៉ុបឡើងវិញ ភ្ជាប់ជាមួយការព្រមានពីហានិភ័យ

  • បោះពុម្ព

  (វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Johnson & Johnson នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាខ្លួននឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងនៅក្នុងតំបន់ អឺរ៉ុបឡើងវិញ បន្ទាប់ពីទីភ្នាក់ងារឱសថអឺរ៉ុបអះអាងថាវ៉ាក់សាំងរបស់ក្រុមហ៊ុនមួយនេះមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ ជុំវិញបញ្ហាកំណកឈាម។

នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។ ការចែកចាយ និងការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson ត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយអាជ្ញាធរនិយ័តករអាមេរិកកាលពីសប្ដាហ៍មុន ក្រោយរកឃើញថាស្ត្រី៦នាក់ដែលបានចាក់វ៉ាក់សាំងនេះមានបញ្ហាកំណកឈាមក្នុងខួរក្បាលដ៏កម្រ ជាហេតុជំរុញឱ្យបណ្ដាប្រទេសអឺរ៉ុបពន្យារពេលការប្រើ ប្រាស់វ៉ាក់សាំងចាក់តែមួយដូសនេះ។

ប៉ុន្តែ នៅក្នុងការផ្ដល់អនុសាសន៍នៅថ្ងៃអង្គារសប្ដាហ៍នេះ ទីភ្នាក់ងារឱសថអឺរ៉ុបអះអាងថាវ៉ាក់សាំងរបស់ក្រុមហ៊ុនមួយនេះ មានគុណសម្បត្តិច្រើនជាងគុណវិបត្តិ បើទោះជាពួកគេរកឃើញពីទំនាក់ទំនងរវាងវ៉ាក់សាំង Johnson & Johnson និងបញ្ហាកំណកឈាមក៏ដោយ។

គួរបញ្ជាក់ថា ក្រោយការផ្ដល់អនុសាសន៍របស់ទីភ្នាក់ងារឱសថអឺរ៉ុប ក្រុមហ៊ុន Johnson & Johnson បានបញ្ជាក់ថានឹងប្រើប្រាស់កញ្ចប់វ៉ាក់សាំងថ្មីដោយមានទាំង ការព្រមានពីសុវត្ថិភាព ឬផលប៉ះពាល់នៃវ៉ាក់សាំង ក៏ដូចជាការណែនាំមុននឹងប្រើផងដែរ។

ក្រុមហ៊ុនមួយនេះថែមទាំងឱ្យដឹងថាខ្លួននឹងចាប់ផ្ដើមការចែកចាយ វ៉ាក់សាំងទៅកាន់សហភាពអឺរ៉ុប , ប្រទេសន័រវែស និងអ៉ីស្លង់ ខណៈកំពុងពិភាក្សាពីការចាប់ផ្ដើមការធ្វើតេស្ដលើមនុស្សឡើងវិញ៕

ដកស្រង់ពី៖ Fresh News