Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្យល់អុកស៉ីហ្សែននៅក្នុងនាវាមុជទឹកឥណ្ឌូណេស៉ី ដែលបាត់ដំណឹង នឹងអស់នៅត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍នេះ

  • បោះពុម្ព

(ហ្សាការតា)៖ ខ្យល់អុកស៉ីហ្សែនផ្គត់ផ្គង់នៅក្នុងនាវាមុជទឹក ដែលបាត់ដំណឹង នឹងអស់នៅថ្ងៃសៅរ៍ចុ ងសប្តាហ៍នេះ ប៉ុន្តែអាជ្ញាធរឥណ្ឌូណេស៉ី នៅតែមានសុទិដ្ឋិនិយមខ្ពស់  ក្នុងប្រតិបត្តិការ ស្វែងរកនិងជួយសង្រ្គោះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។ លោក Yudo Margono ប្រមុខកងទ័ពជើងទឹកឥណ្ឌូណេស៉ី បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះថា «នាវាមុជទឹកនោះ នឹងមានអុកស៉ីហ្សែនគ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់បានរយៈពេល៧២ម៉ោង ក្នុងករណីជួបបញ្ ហាដាច់ចរន្តអគ្គិសនី។

ដោយយើងបានដាច់ការទាក់ទងជាមួយនាវា កាលពីម៉ោង០៣ទាបភ្លឺថ្ងៃពុធម្សិលមិញ ដូច្នេះខ្យល់អុកស៉ីហ្សែនអាចមាននៅក្នុងនាវា រហូតដល់ម៉ោង០៣ទាបភ្លឺថ្ងៃសៅរ៍ចុងសប្តាហ៍នេះ»។

គួរបញ្ជាក់ថា នាវាមុជទឹកខាងលើ បានដាច់ការទាក់ទង កំឡុងការហ្វឹកហ្វឺនមួយ ក្រោយពេលសុំការអនុញ្ញាតមុជចូលជ្រៅទៅក្នុងទឹក នៅម្តុំដែនទឹកភាគខាងជើងកោះបាលី ជាមួយនាវិកសរុប ៥៣នាក់នៅក្នុងនោះ។

ប្រទេសជិតខាងឥណ្ឌូណេស៉ី ដូចជាសិង្ហបុរីនិងម៉ាឡេស៉ី ក៏កំពុងបញ្ជូនកប៉ាល់សង្រ្គោះរបស់ខ្លួន ដើម្បីជួយតាមរកផងដែរ៕

ដកស្រង់ពី៖ Fresh News