បណ្តាញសង្គម

យ៉ាងតិច​៤៦​នាក់​របួស​ដោយសារ​កា​រ​ដុត​ផាវ​ពេល​ចូលឆ្នាំថ្មី​នៅ​វៀតណាម​ ​

យោងតាម ក្រសួងសុខាភិបាល មនុស្សយ៉ាងតិច ៤៦នាក់ បានចូលដេកពេទ្យ ក្រោយពីរងរបួស ដោយការដុត ផាវកាំជ្រួច ក្នុងអំឡុងពេល ចូលឆ្នាំថ្មី នៅទូទាំងប្រទេសវៀតណាម ។

ព័ត៌មានលម្អិត បង្ហាញថា មនុស្ស៣១នាក់ បានរងរបួស នៅថ្ងៃសែន និង ថ្ងៃចូលឆ្នាំថ្មីដំបូង ។ ការដុតផាវ ជាប្រពៃណីនៅវៀតណាម ដើម្បីស្វាគមន៍ ការចូលឆ្នាំថ្មី ដែលវៀតណាមហៅថា Tet តែបំរាមត្រូវបាន ប្រកាសចាប់តាំងពី ឆ្នាំ១៩៩៤ ដោយសារតែគ្រោះថ្នាក់ ។ ក្នុងអំឡុងពេល ចូលឆ្នាំថ្មីនេះផងដែរ មានគ្រោះថ្នាក់ចរាចរ ផ្លូវគោកដ៏ខ្ពស់នៅវៀតណាម ដោយមនុស្ស ៣១៧នាក់ បានស្លាប់ និង៥០៩នាក់ រងរបួស ។ នេះបើតាមទីភ្នាក់ងាររដ្ ឋមួយរាយការណ៍ កាលពីថ្ងៃចន្ ទទី២៣ កុម្ភៈ ។

ក្នុងអំឡុងពេល ឈប់សម្រាក៩ ថ្ងៃ (១៥-២៣កុម្ភៈ) មានគ្រោះថ្នាក់ ៥៣៦លើក នៅទូទាំងប្រទេសវៀតណាម នេះបើតាមគណៈកម្មា ធិការ សុវត្ថិភាពចរាចរណ៍ជាតិ បាននិយាយ កាលពីថ្ងៃចន្ទ ។ របាយការណ៍បាន និយាយទៀតថា មានគ្រោះថ្នាក់ចរាចរ ផ្លូវដែក១០ លើកផងដែរ ដែលបណ្ដាលឱ្យ ស្លាប់មនុស្ស១០នាក់ និងគ្រោះថ្នាក់ ចរាចរ ផ្លូវទឹកមួយលើក ដែលបានសម្លាប់ មនុស្សម្នាក់ ។

មានរបាយការណ៍ គួរឱ្យចាប់អារម្មណ៍ មួយទៀតគឺថា ការវាយតប់គ្នា ក្នុងអំឡុងពេល ចូលឆ្នាំថ្មី នាំឱ្យមនុស្សជាង ៥.០០០នាក់ ចូលដេកពេទ្យ នៅទូទាំងប្រទេស ៕


ដកស្រង់ពីៈ រស្មីកម្ពុជា