Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត ដោយសារកូវីដ-១៩ចំនួន «១៥នាក់ក្នុង១ថ្ងៃ» ខណៈ២,១៧៩នាក់ទៀតឆ្លង ​(Video inside)

  • បោះពុម្ព

(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានប្រកាសនៅថ្ងៃព្រឹកថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះថា អ្នកជំងឺ COVID-19 រហូតដល់ ១៥នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលជាចំនួនករណីស្លាប់ច្រើនបំផុត មិនធ្លាប់មាននោះឡើយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ CCSA បានគូសបញ្ជាក់ទៀតថា នៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា អ្នកឆ្លងជំងឺ COVID-19 សរុប ២,១៧៩នាក់ទៀតក៏ត្រូវបានរកឃើញផងដែរ ក្នុងនោះ ២,១៤៩នាក់ជាករណីឆ្លងក្នុងស្រុក និង ២៥នាក់ទៀតជាករណីនាំចូលមកពីក្រៅប្រទេស។

ទីក្រុងបាងកក, ខេត្តឈៀងម៉ៃ, ខេត្តឈុនបុរី និងសាមុតប្រាកាន នៅតែតំបន់ដែលកំពុងរងការវាយលុក ខ្លាំងក្លាជាងគេដោយសារ COVID-19 នៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 នៅថៃកើនដល់ជិត ៦០,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៦៣នាក់ និងជះស្បើយឡើងវិញជិត ៣២,០០០នាក់។

បើតាម CCSA ពេលនេះអ្នកជំងឺ COVID-19 កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ បានកើនឡើងដល់ជិត ២៦,០០០នាក់ ក្នុងនោះ ១៦៩នាក់កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយមានបំពាក់ឧបករណ៍ជំនួយការដកដង្ហើម៕

ដកស្រង់ពី៖ Fresh News