Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំណើនប្រជាជនសហរដ្ឋអាមេរិក មានភាពថមថយខ្លាំង កាលពីចន្លោះឆ្នាំ២០១០-២០២០

  • បោះពុម្ព

 (វ៉ាស៉ីនតោន)៖ ការិយាល័យជំរឿនអាមេរិក (Census Bureau) បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា កំណើនប្រជាជនអាមេរិក បានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ទៅដល់ល្បឿនយឺតបំផុតទី២ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីការបង្ក្រាបដ៏តឹងរឹងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានកាត់បន្ថយការធ្វើអន្តោប្រវេសន៍ស្របច្បាប់ និងបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ទាំងស្រុង។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។ ការធ្វើជំរឿនជាផ្លូវការ សម្រាប់រយៈពេល ១០ឆ្នាំកន្លងទៅនេះ បានប៉ាន់ស្មានថា មានប្រជាជនសរុបចំនួន៣៣១,៤៤៩,២៨១លាននាក់ បានរស់នៅក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេបំផុតលំដាប់ទី៣ នៅលើពិភពលោកនេះ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។

បើតាមការិយាល័យជំរឿនអាមេរិក ចំនួននេះបានកើនឡើង ៧.៤ភាគរយ បើប្រៀបធៀបទៅកាលពីឆ្នាំ២០១០ នៅពេលដែលប្រជាជនផ្លូវការនាពេលនោះ មានចំនួន ៣០៨,៧៤៥,៥៣៨នាក់។

គួរបញ្ជាក់ថា កំណើនប្រជាជនអាមេរិក រយៈពេល១០ឆ្នាំកន្លងទៅនេះ គឺមានល្បឿនយឺតគួរឲ្យកត់សម្គាល់ជាងទសវត្សរ៍មុនមួយទៀត (២០០០-២០១០) នៅពេលដែលចំនួនប្រជាជនបានកើនឡើង ៩.៧ភាគរយ និងខ្ពស់ជាងកំណាត់ត្រាដ៏ទាបបំផុត គឺ៧.៣ភាគរយ កាលពីឆ្នាំ១៩៣០-១៩៤០ តែបន្តិចប៉ុណ្ណោះ ដោយនៅពេលនោះ សហរដ្ឋអាមេរិក និងពិភពលោកទាំងមូល ត្រូវស្ថិតក្រោមវិបត្តិសេដ្ឋកិច្ចសកល ៕

ដកស្រង់ពី៖ Fresh News