Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង់ក្លាដែស ជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៣០ នាក់ក្នុងរយៈពេលពីរថ្ងៃ បន្ទាប់ពីការវាយប្រហាររបស់ចោរសមុទ្រ

  • បោះពុម្ព

ឆ្មាំសមុទ្របង់ក្លាដែសកាលពីថ្ងៃអង្គារ បានជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួន ៣០ នាក់ ដែលបានលិចនៅឆកសមុទ្រ Bengal អស់រយៈពេលពីរថ្ងៃ បន្ទាប់ពីពួកគេត្រូវបានវាយប្រហារដោយក្រុមចោរសមុទ្រ។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ ១ លាននាក់ រស់នៅជំរុំលាតសន្ធឹងនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ដោយបានភៀសខ្លួនពីការបង្ក្រាបនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

មនុស្សជាច្រើនចំណាយលុយឱ្យពួកអ្នករត់ពន្ធ ដើម្បីរៀបចំពួកគេឲ្យធ្វើដំណើរតាមសមុទ្រប្រកបដោយគ្រោះថ្នាក់ ទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍នានា។ ក្នុងករណីនេះប្រទេសម៉ាឡេស៊ី ជាកន្លែងស្នាក់នៅរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលមានចំនួនច្រើន។

អ្នកនាំពាក្យឆ្មាំសមុទ្របង់ក្លាដែស បាននិយាយថា ទូកបានចាកចេញពីក្បែរជំរុំ ក្នុងស្រុក Cox's Bazar ប្រទេសបង់ក្លាដែសកាលពីថ្ងៃសុក្រ ដោយដឹកស្ត្រី ២០ នាក់ បុរស ៥ នាក់ និងកុមារ ៥ នាក់។

ប៉ូលីស បាននិយាយថា ជនភៀសខ្លួនទាំងនេះ នឹងត្រូវបញ្ជូនទៅ Bhashan Char ដែលជាទីកោះដ៏ចម្រូងចម្រាស់មួយកន្លែង ដែលទីក្រុង Dhaka មានបំណងផ្លាស់ប្តូរជនភៀសខ្លួនប្រមាណ ១០០,០០០ នាក់ ចេញពីជំរុំដែលកំពុងកកស្ទះ។

ក្នុងឆ្នាំ ២០១៧ ប្រជាជនម៉ូស្លីមរ៉ូហ៊ីងយ៉ាប្រមាណ ៧៤ ម៉ឺននាក់ បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ដោយចាកចេញពីផ្ទះនៅរដ្ឋ Rakhine របស់ពួកគេ ដើម្បីគេចពីការបង្ក្រាបរបស់យោធាយ៉ាងឃោរឃៅមួយដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃពុធនេះ។