Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការសិក្សានៅប្រទេសថៃ រកឃើញថា វ៉ាក់សាំង AstraZeneca មួយដូសដំបូង អាចប្រឆាំងកូវីដ-១៩ បាន៩៦.៧%

  • បោះពុម្ព

 (បាងកក)៖ អ្នកឯកទេសខាងផ្នែករោគសាស្រ្តនៃនៅសាកលវិទ្យាល័យ Chulalongkorn លោកវេជ្ជបណ្ឌិត Yong Poovorawan នៅថ្ងៃចន្ទនេះ បានដកស្រង់ការសិក្សាស្រាវជ្រាវមួយ លើមនុស្សចំនួន៦១នាក់ បន្ទាប់ពីពួកគេទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ដូសដំបូង ដោយពួកគេអាចមានភាពស៊ាំរហូតដល់ ៩៦.៧ភាគរយប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។

នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។ លោកវេជ្ជបណ្ឌិត Yong Poovorawan បានគូសបញ្ជាក់ថា «ការសិក្សានេះ ក៏បានបង្ហាញផងដែរថា អ្នកដែលបានឆ្លងជំងឺនេះ និងបានចំណាយពេល៤-៨សប្តាហ៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ពួកគេអាចមានភាពស៊ាំរហូតដល់ ៩២.៤ភាគរយ។

ស្ត្រីត្រូវបានគេរកឃើញថា មានភាពស៊ាំរឹងមាំជាងបុរស ខណៈអ្នកដែលមានអាយុក្រោម ៦០ឆ្នាំ មានភាពស៊ាំរឹងមាំ ជាងអ្នកដែលមានអាយុលើស ៦០ឆ្នាំ»។ លោកវេជ្ជបណ្ឌិតថៃ បានគូសបញ្ជាក់បន្ថែមថា សាកលវិទ្យាល័យនេះ នឹងធ្វើការសិក្សាមួយទៀតទៅលើមនុស្ស បន្ទាប់ពីពួកគេបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca សម្រាប់ដូសទី២។

ទោះយ៉ាងណា លោកបាននិយាយដូច្នេះថា «យើងមិនបានធ្វើការសិក្សាផ្អែកលើវ៉ាក់សាំងផ្សេងៗគ្នានោះទេ ហើយនឹងស្នើសុំឱ្យអ្នកដែលបានទទួលការចាក់វ៉ាក់សាំង ទាក់ទងមកយើង ដើម្បីឲ្យយើងអាចសិក្សាពីកម្រិតនៃភាពស៊ាំ និងផលប៉ះពាល់របស់ពួកវា»។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនចំនួន ១,៤៨៦,៩០៧ដូសហើយ ដែលក្នុងនោះមនុស្ស ១,០៩៩,៤៦០នាក់ បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសដំបូង ខណៈមនុស្ស ៣៨៧,៤៤៧នាក់ទៀត បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទី២៕

ដកស្រង់ពី៖ Fresh News