Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកចរចារនុយក្លេអ៊ែរអ៊ីរ៉ង់-រុស្ស៊ី សង្ឃឹមថានឹងមានលទ្ធផល ក្នុងរយៈពេលបីសប្តាហ៍

  • បោះពុម្ព

ភាគីនានានៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ (១ ឧសភា) បានពន្យារពេលការចរចារលើកទី ៣ នៅទីក្រុងវីយែន Vienna ក្នុងគោលបំណងនាំសហរដ្ឋអាមេរិកត្រលប់ចូលក្នុងកិច្ចព្រមព្រៀងនេះ ដោយភាគីរុស្ស៊ី បានសម្តែងនូវ “ការប្រុងប្រយ័ត្ន និងបង្កើនសុទិដ្ឋិនិយម” ដោយនិយាយថា ពួកគេ សង្ឃឹមថា នឹងទទួលបានលទ្ធផលជាក់ស្តែង ក្នុងរយៈពេលបីសប្តាហ៍ខាងមុខ។

កិច្ចព្រមព្រៀង ដែលរារាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម បានស្ថិតនៅលើការគាំទ្រជារៀងរហូត ចាប់តាំងពីពេលនោះមកប្រធានាធិបតីអាមេរិក Donald Trump បានសើររើឡើងនៅឆ្នាំ ២០១៨ ។

ដៃគូ ដែលនៅសេសសល់ក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០១៥ បានចូលរួមក្នុងការចរចារចាប់តាំងពីដើមខែមេសា ដើម្បីព្យាយាមធ្វើឱ្យវាប្រសើរឡើងវិញ។ កិច្ចចរចារលើកទី ៣ បានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៏មុន ហើយបន្ទាប់ពីការពិភាក្សាបច្ចេកទេសជាច្រើនថ្ងៃ រវាងក្រុមអ្នកជំនាញ ប្រតិភូរទាំងនោះ បានជួបគ្នាកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៏។

ឯកអគ្គរដ្ឋទូតរុស្ស៊ី បាននិយាយដោយមានសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែងនៅលើបណ្តាញសង្គម Twitter ថា អ្នកតំណាងនៃភាគីនានា ដែលនៅមានក្នុងកិច្ចព្រមព្រៀង (គឺប្រទេសអ៊ីរ៉ង់ ចិន រុស្ស៊ី បារាំង និងអង់គ្លេស) បានជួបគ្នាអស់រយៈពេលជាងមួយម៉ោង បានកត់សម្គាល់ពីវឌ្ឍនះភាព ដែលមិនអាចប្រកែកបាន។

គណៈប្រតិភូទាំងនោះ នឹងវិលត្រឡប់ទៅកាន់រដ្ឋធានីរៀងៗខ្លួនវិញ ហើយនឹងធ្វើការពិភាក្សាឡើងវិញ ចាប់ពីថ្ងៃសុក្រខាងមុខ នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីថ្ងៃអាទិត្យ។