Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនសរុបនៃករណីឆ្លង COVID-១៩ របស់ឥណ្ឌា មានជិត ២០ លាននាក់ហើយ

  • បោះពុម្ព

ចំនួនអ្នកឆ្លងជំងឺ COVID-១៩ នៅឥណ្ឌា បានកើនឡើងកាលពីថ្ងៃច័ន្ទ សឹងតែក្បែរចំនួន ២០ លាននាក់ ដោយសារតែកំណើនឆ្លងរយះពេល ១២ ថ្ងៃជាប់គ្នាៗនៃករណីថ្មីជាង ៣០០.០០០ ករណី។

អ្នកវិទ្យាសាស្ត្រឥណ្ឌា បានព្យាករណ៍ថា ជំងឺរាតត្បាតនេះ អាចនឹងឈានដល់កំរិតខ្ពស់ ក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខ ដោយសារតែវា បានរាលដាលលឿនជាងការរំពឹងទុក។

ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា បានបង្ហាញថា ចំនួនអ្នកឆ្លងសរុប ចាប់តាំងពីការឆ្លងរាលដាល បានឈានដល់ ១៩,៩៣ លានករណី ដោយករណីថ្មីចំនួន ៣៦៨.១៤៧ ក្នុងរយៈពេល ២៤ ម៉ោង ខណៈចំនួនអ្នកស្លាប់ បានកើនឡើងពី ៣.៤១៧ ដល់ ២១៨.៩៥៩នាក់ ហើយយ៉ាងហោចណាស់មានមនុស្ស ៣.៤ លាននាក់ បច្ចុប្បន្នកំពុងត្រូវបានព្យាបាល។

ប៉ុន្តែអ្នកជំនាញវេជ្ជសាស្រ្តឥណ្ឌា និយាយថា ចំនួនពិតប្រាកដ អាចខ្ពស់ជាង ៥ ទៅ ១០ ដង។ មន្ទីរពេទ្យនានា បានពេញបិបចំណុះ ការផ្គត់ផ្គង់អុកស៊ីសែនវេជ្ជសាស្ត្រ មានការខ្វះខាត ហើយកន្លែងបូជា និងតម្កល់សព ត្រូវបានជោរជន់ ខណះប្រទេសនេះ កំពុងពើបប្រទះនឹងកំណើនឆ្លង។ អ្នកជំងឺ បានស្លាប់បន្តកន្ទុយគ្នានៅលើគ្រែមន្ទីរពេទ្យ ក្នុងរថយន្តសង្គ្រោះបន្ទាន់ និងនៅចំណតឡានខាងក្រៅ។

នៅខាងក្រៅព្រះវិហារមួយក្នុងរដ្ឋធានី New Delhi ក្រុមអ្នកស្ម័គ្រចិត្ត Sikh កំពុងផ្គត់ផ្គង់អុកស៊ីសែនដល់អ្នកជំងឺ ដែលដេកលើកៅអីនៅខាងក្នុងតង់បណ្តោះអាសន្ន ដោយតភ្ជាប់ទៅនឹងស៊ីឡាំងយក្ស។ រៀងរាល់ ២០ នាទីម្តង មានអ្នកជំងឺថ្មីចូលមក។

យ៉ាងហោចណាស់មានរដ្ឋ និងតំបន់ចំនួន ១១ បានបញ្ជាឱ្យចាត់វិធានការទប់ស្កាត់ចលនាឆ្លងប៉ុន្តែរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi មានការស្ទាក់ស្ទើរក្នុងការប្រកាស បិទខ្ទប់ប្រទេស ដោយព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ច នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃចន្ទ។