Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះធូលីខ្លាំងក្លា វាយប្រហារប្រទេសគុយវ៉ែត

  • បោះពុម្ព

ព្យុះធូលីខ្លាំងក្លា អមដោយខ្យល់បក់ខ្លាំង បានបោកបក់ពាសពេញទីក្រុងគុយវ៉ែត រដ្ឋធានីគុយវែត កាលពីថ្ងៃអាទិត្យ ដែលរំខានដល់ចលនារបស់រថយន្ត និងយន្តហោះ។

អ្នកឧតុនិយមម្នាក់ បាននិយាយនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា វិសម្ពាធបែបនេះ គឺស្ថិតនៅពីក្រោយចរន្តប្រែប្រួលអាកាសធាតុ និងព្យុះផ្គររន្ទះ ក្នុងអំឡុងពេលនេះអាចមានរយៈពេលរហូតដល់ពាក់កណ្តាលខែឧសភា ក្នុងកំឡុងពេលនោះស្ថានភាពអាកាសធាតុ អាចនឹងផ្លាស់ប្តូរភ្លាមៗ។

វិសម្ពាធកំដៅ ត្រូវបានបង្កើតឡើងដោយកំដៅនៅចុងនិទាឃរដូវ និងដើមរដូវក្តៅ ហើយអ្នកស្រាវជ្រាវ បានបញ្ជាក់ថា វិសម្ពាធកំដៅ អាចនឹងចាប់ផ្តើមឆាប់ៗ ដែលកត្តាទាំងអស់នេះពឹងផ្អែកទៅលើលក្ខខណ្ឌអាកាសធាតុ ដែលធ្វើចលនា។ និទាឃរដូវនៅកូវ៉ែត មានរយៈពេលពីថ្ងៃទី ១៦ ខែកុម្ភៈ ដល់ថ្ងៃទី ២០ ខែឧសភា និងត្រូវបានកំណត់ដោយលក្ខខណ្ឌពពកមីដេរដាស និងធូលីខ្សាច់។

ក្នុងអំឡុងពេលនេះ ព្យុះផ្គររន្ទះ គឺជារឿងធម្មតា ហើយជាទូទៅកើតឡើងនៅពេលរសៀល ឬពេលល្ងាច ព្យុះធូលីខ្លាំងក្លា អាចមកជាមួយព្យុះទាំងនេះ បានដោយគំហើញ ធ្លាក់ចុះដល់កម្រិតសូន្យ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។