Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌូនេស៊ី ផ្អាកការចែកចាយវ៉ាក់សាំង COVID-19 AstraZeneca ចំនួនមួយវគ្គសិន

  • បោះពុម្ព

ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសឥណ្ឌូនេស៊ី បានផ្អាកការចែកចាយវ៉ាក់សាំង COVID-១៩ របស់ក្រុមហ៊ុន AstraZeneca មួយវគ្គ ដើម្បីរៀបចំតេស្តិ៍សម្លាប់មេរោគ និងសារធាតុពុល បន្ទាប់ពីការស្លាប់របស់បុរសអាយុ ២២ ឆ្នាំម្នាក់ ត្រឹមតែមួយថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំងនេះរួច។

វ៉ាក់សាំងមួយវគ្គនេះ មានវ៉ាក់សាំងចំនួន ៤៤៨.៤៨០ ដូស ដែលបានមកដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីខែមុន ដែលជាផ្នែកមួយនៃការចែកចាយនូវវ៉ាក់សាំងចំនួនជាង ៣,៨៥ លានដូសពីយន្តការ COVAX ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក។

ដូសមួយចំនួន ត្រូវបានចែកចាយនៅក្នុងទីក្រុង Jakarta និងខេត្ត Sulawesi ខាងជើង ព្រមទាំងបានផ្តល់ទៅឱ្យយោធាផងដែរ។ គណៈកម្មាធិការជាតិ ទទួលបន្ទុកត្រួតពិនិត្យផលប៉ះពាល់នៃការចាក់វ៉ាក់សាំងការពារមេរោគកូរ៉ូណា បានចាប់ផ្តើមការស៊ើបអង្កេតមួយកាលពីដើមខែនេះ បន្ទាប់ពីបុរសអាយុ ២២ ឆ្នាំម្នាក់នៅ Jakarta បានស្លាប់មួយថ្ងៃ បន្ទាប់ពីទទួលការចាក់ថ្នាំបង្ការ AstraZeneca ។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មាន Reuters ថា បុរសនោះ បានទទួលដូសវ៉ាក់សាំងពីវគ្គ CTMAV547 ។ ប្រធានគណៈកម្មាធិការត្រួតពិនិត្យវ៉ាក់សាំង បាននិយាយថា ការធ្វើតេស្តិ៍នេះ អាចចំណាយពេលយ៉ាងហោចណាស់ ២ សប្តាហ៍។អ្នកតំណាងក្រុមហ៊ុន AstraZeneca មិនអាចធ្វើអត្ថាធិប្បាយបានភ្លាមៗទេ។