Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ជាង ៤,៣០០នាក់ស្លាប់ និងមនុស្សជាង ២៦៣,០០០នាក់ឆ្លង នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

  • បោះពុម្ព

(ញូដេលី)៖ អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មានចំនួន ៤,៣២៩នាក់ទៀត ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុត គិតមកទល់ពេលនេះ ហើយទន្ទឹមគ្នា ក៏មានករណីឆ្លងថ្មីៗសរុប ២៦៣,៥៣៣នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា និងជាថ្ងៃទី២ ដែលតួលេខអ្នកឆ្លងបន្តស្ថិតក្រោម ៣០០,០០០នាក់ យ៉ាងដូច្នេះ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៥.២លានករណី ក្នុងនោះមានអ្នកស្លាប់ ២៧៨,៧១៩នាក់ និងជាសះស្បើយឡើងវិញជិត ២១.៦លាននាក់ ខណៈអ្នកជំងឺ ៣.៣៥លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌា នៅតែមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ មកទល់ពេលនេះគឺឥណ្ឌាសម្រេចបានជាង ១៨៤លានដូស ក្នុងនោះជាង ៤០លាននាក់ ចាក់បានគ្រប់ដូស។

បន្ថែមពីនេះ ការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស ក៏កំពុងស្ថិតក្នុងភាពសកម្មបំផុតផងដែរ ដោយប្រជាជនឥណ្ឌាសរុបជាង ៣១៨លាននាក់ ត្រូវបានធ្វើតេស្តរកជំងឺនេះ នៅក្នុងចំណោមប្រជាជនសរុបជាង ១,៣០០លាននាក់៕

ដកស្រង់ពី៖ Fresh News