Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាក់ព្រិលយ៉ាងគំហុកនៅ អាហ្វហ្គានីស្ថាន, ស្លាប់កើនដល់ ២១៦នាក់

  • បោះពុម្ព

កាប៊ុល៖ នៅរសៀល ថ្ងៃសុក្រនេះ ប្រធានអាជ្ញាធរ គ្រប់គ្រង គ្រោះមហន្តរាយ ធម្មជាតិ អាហ្វហ្គានីស្ថាន បានប្រកាស តួលេខឲ្យដឹងថា ចំនួនអ្នកដែលបាន បាត់បង់ជីវិតនៅក្នុង ហេតុការណ៍ ធ្លាក់ព្រិលយ៉ាងគំហុក បានកើនឡើងដល់ ២១៦នាក់ តែចំនួននេះ ត្រូវគេរំពឹងថា អាចនឹងកើនឡើង បន្ថែមទៀត ។

ទីភ្នាក់ងារ សារព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយលើកឡើង ពីសម្ដី ប្រធានអាជ្ញាធរ លោក កាកា ឲ្យដឹងថា “ទិន្ន័យរបស់យើង ដែលបានប្រមូល ពីយូរមកហើយនោះ មកដល់ពេលនេះ មានចំនួន ២១៦នាក់ រាប់បញ្ចូលទាំង ស្ត្រី និងកូនក្មេង ដែលស្លាប់ ដោយសារធ្លាក់ព្រិល នៅទូទាំងប្រទេស និងមានអ្នករងរបួស ចំនួន ២៧នាក់ ផ្សេងទៀត។

លោក បានបន្ថែមទៀតថា ចំនួនជនរងគ្រោះ ដែលស្លាប់ច្រើនជាងគេ គឺ ស្ថិតនៅក្នុងខេត្ត ផានស៊ី ដែលអ្នកស្លាប់ មានចំនួនដល់ទៅ ១៨២នាក់។នៅក្នុងហេតុការណ៍នេះ ផ្ទះសំបែង រាប់រយខ្នង គ្មានសល់ដោយសារ ធ្លាក់ព្រិលយ៉ាងដំណំ។

ដោយឡែក ប្រតិបត្តិការ ជួយសង្គ្រោះ កំពុងស្ថិតក្នុង ដំណើរការ និងជំនួយផ្នែក មនុស្សធម៌ ក៏បានបញ្ជូន ទៅដល់តំបន់ ដែលរងគ្រោះហើយដែរ៕


ដកស្រង់ពី៖ ដើមអម្ពិល