Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងទ័ព​ហ្វ៊ី​លី​ពី​ន​វាយលុក​រំដោះ​ចំណាប់ខ្មាំង

  • បោះពុម្ព

អ្នកនាំពាក្យម្នាក់ របស់កងទ័ព ហ្វ៊ីលីពីន ថ្លែងថា បណ្តាកងកុំម៉ង់ដូ ហ្វ៊ីលីពីន ទទួលការហ្វឹកហ្វឺន ពីអាមេរិកកាល ពីថ្ងៃទី២៦ កុម្ភៈ បានសម្លាប់ពួកឧទ្ទាម ក្រុមអាប៊ូសៃយ៉ាហ្វ ១៤នាក់ ។

អ្នកនាំពាក្យ រូបនេះបញ្ជាក់ថា ការប្រយុទ្ធ ដែលចាប់ផ្តើម ពីថ្ងៃទី២៥ កុម្ភៈ មក សំដៅលើ ទីតាំងទាំងឡាយ កាន់កាប់ដោយ ពួកយុទ្ធជន អ៊ិស្លាមនិយមនេះ ប្រមាណជា ៣០០នាក់ ដែលឃុំទុក ចំណាប់ខ្មាំង ជាជនបរទេស ៣នាក់ ក្នុងនោះមាន ជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិអឺរ៉ុបម្នាក់ ដែលកងទ័ព ហ្វ៊ីលីពីន ប៉ុនប៉ងរំដោះ ពួកគេ ។

រដ្ឋាភិបាល ហ្វ៊ីលីពីន ចាត់ទុកក្រុម អាប៊ូសៃយ៉ាហ្វ ជាក្រុមឧក្រិដ្ឋមួយ និងគ្មានមនោគមន៍វិជ្ជា ពិសេសក្រុមនេះ ចាប់ពង្រត់មនុស្ស ជាចំណាប់ខ្មាំង ដើម្បីទារ ប្រាក់លោះច្រើន ។ 

ក្រុម អាប៊ូសៃយ៉ាហ្វកាលពីខែតុលា ២០១៤ បានដោះលែង ចំណាប់ខ្មាំង ជនជាតិអាល្លឺម៉ង់២នាក់ ដែលគេចាប់ទុក រយៈពេល៦ខែ មកហើយ ។អាជ្ញាធរអាល្លឺម៉ង់ និងហ្វ៊ីលីពីន បដិសេធមិននិយាយថា តើមានការ បង់ប្រាក់លោះ ជាថ្នូរនឹងការ ដោះលែងនោះដែរ ឬយ៉ាងណាឡើយ ។

កងទ័ពហ្វ៊ីលីពីន ពេលវាយលុក បានប្រើកាំភ្លើងធំ និងការវាយប្រហារ តាមអាកាស នៅជិតទីក្រុង PATIKUL ភាគខាងត្បូងប្រទេស ៕


ដកស្រង់ពី៖ កោះសន្តិភាព