Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសថៃ ចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 សម្រាប់ព្រះសង្ឃ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់

  • បោះពុម្ព

ប្រទេសថៃ បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ដល់ព្រះសង្ឃ ដែលកាន់ព្រះពុទ្ធសាសនា នៅសប្តាហ៍នេះ ដោយសង្ឃឹមថា នឹងបង្កើនអង្គការពាររបស់ពួកគេ ដើម្បីអាចឱ្យពួកគេបំពេញភារកិច្ចខាងផ្លូវធម៌ដោយសុវត្ថិភាព។

ព្រះសង្ឃប្រហែល ៥០០ អង្គ ត្រូវបានចាក់វ៉ាក់សាំងនៅរដ្ឋធានីបាងកក កាលពីថ្ងៃអង្គារ និងថ្ងៃពុធ ដើម្បីអនុញ្ញាតឱ្យពួកគេ ទទួលទេយ្យទានជារៀងរាល់ថ្ងៃ និងរៀបចំសកម្មភាពធ្វើអំពើល្អ ខណះដែលប្រទេសថៃ ប្រយុទ្ធប្រឆាំងនឹងរលកឆ្លងដ៏ខ្លាំងក្លាបំផុត។

បន្ទាប់ពីការទប់ស្កាត់ការផ្ទុះឡើងពីលើកមុនដោយជោគជ័យ ប្រទេសថៃ កំពុងដោះស្រាយជាមួយនឹងរលកដ៏ចចេសមួយ ដែលត្រូវបានមើលឃើញថា ករណីឆ្លងសរុបឡើងជិតបួនដងចាប់តាំងពីដើមខែមេសាមក ហើយការស្លាប់កើនឡើងដល់ ៦ ដង។

រដ្ឋធានីបាងកក គឺជាចំណុចកំពូល។ ប្រទេសនេះ មិនទាន់បានចាប់ផ្តើមចាក់ថ្នាំបង្ការរោគដ៏ធំមួយនៅឡើយទេ ដោយមានប្រជាជនប្រមាណតែ ១,៥ លាននាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់ថ្នាំបង្ការដូសដំបូងរហូតមកដល់ពេលនេះ ភាគច្រើន គឺជាបុគ្គលិកសុខភាពជួរមុខ ឬក្រុមងាយរងគ្រោះ។ ការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង នឹងមិនបានដល់ព្រះសង្ឃគ្រប់អង្គ ដែលបានប៉ាន់ស្មានគឺមានចំនួន ២០ ម៉ឺនអង្គរបស់ប្រទេសថៃទេ។

ការចាក់ថ្នាំបង្ការដ៏ធំមួយ នឹងចាប់ផ្តើមនៅខែក្រោយ នៅពេលដែលការផលិតវ៉ាក់សាំងក្នុងស្រុករបស់ AstraZeneca ត្រូវរំពឹងថា នឹងចាប់ផ្តើម នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃពុធ។