Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ខ្លួន​ឪពុកម្ដាយ​របស់​អតីត​ព្រះអង្គម្ចាស់ក្សត្រិយ​ថៃ​ ​

  • បោះពុម្ព

ឪពុកម្ដាយ វ័យចំណាស់ របស់អតីត ព្រះអង្គម្ចាស់ក្សត្រិយថៃ ត្រូវបាននាំខ្លួន ទៅកាន់កន្លែងឃុំឃាំង របស់ប៉ូលិស កាលពី ថ្ងៃសុក្រ ទី២៧ កុម្ភៈ ក្រោយពីពួកគេ បានសារភាពថា បានបរិហារកេរ្ដិ៍ រាជវង្សរបស់ ព្រះរាជាណាចក្រនេះ ដែលជាស្ថាប័នដែល ត្រូវបានការពារ ដោយច្បាប់ ហាម ប្រមាថ ដ៏តឹងរ៉ឹងបំផុត ។

អ្នកទាំង២ជាសាច់ញាតិ ចុងក្រោយគេរបស់អតីត ព្រះអង្គម្ចាស់ក្សត្រិយ ស្រ៉ីរ៉ាមស៊ី ដែលទើបអស់តំណែង ដែលត្រូវប្រឈម ដំណើរការ វិនិច្ឆ័យទោស ក្រោយពីផ្ទុះ រឿងអាស្រូវ ពុករលួយ ពាក់ព័ន្ធនឹងគ្រួសារ របស់នាងកាលពីឆ្នាំមុន ។

លោកតា អាពីរុស៊ូវ៉ាឌី អាយុ៧២ឆ្នាំ និងប្រពន្ធ អាយុ៦៦ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានថា ពួកគេមានកំហុស ចំពោះការបរិហារកេរ្ដិ៍ ព្រះមហាក្សត្រ ។ លោកយាយ វ៉ានថានី ជាប្រពន្ធ បាននិយាយ ដូច្នេះថា “ យើងសារភាពរាល់ ការចោទប្រកាន់ ” នៅពេលឱនក្បាល និងប្រឈមនឹង ប្រព័ន្ធផ្សព្វផ្សាយ ក្រោយការជួបប៉ូលិស ។ ប្ដីរបស់គាត់ បានបន្ថែមថា “ យើងសុំការសន្ដោស ប្រណីមេត្ដាពីរាជវង្ស ” ។

ចំណាត់ការរបស់ប៉ូលិស ប្រឆាំងអ្នកទាំង២ បណ្ដាលមកពី អ្នកជិតខាងម្នាក់ បានប្ដឹងទៅប៉ូលិសថា នាងបានជាប់គុក អស់១៨ខែ ដោយសារតែ ការចោទប្រកាន់ ក្លែងក្លាយ ធ្វើឡើងដោយ ប្ដីប្រពន្ធស៊ូវ៉ាឌី នេះ។ព្រះអង្គម្ចាស់ រាជទាយាទថៃ ព្រះអង្គម្ចាស់ មហាវ៉ាហ្សី រ៉ាឡុងកន បានលែងលះនាង ស្រ៉ីរ៉ាមស៊ី និងនាងក៏ត្រូវបាន ដកហូតរាជតំណែង ក្រោយរឿងអាស្រូវនេះ ។សាច់ញាតិម្នាក់ របស់នាង គឺអតីតប្រធានការិយាល័យ ស៊ើបអង្កេត កណ្ដាលថៃ ត្រូវបានកាត់ទោស ឱ្យជាប់គុក ៣១ ឆ្នាំ ចំពោះការដាក់ទោស មួយចំនួនពាក់ព័ន្ធ នឹងចក្រភព ឧក្រិដ្ឋមួយ ដែលមានតាំងពី បនល្បែង ការជំរិត គំរាម និងចាប់ពង្រត់ មនុស្ស ៕ 

 


 ស្រ៉ីរ៉ាមស៊ី អតីតមហេសី របស់ព្រះអង្គម្ចាស់រាជទាយាទថៃ

ដកស្រង់ពី៖ រស្មីកម្ពុជា