Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មីយ៉ាន់ម៉ានឹងចែកចាយវ៉ាក់សាំង Sinopharm ទៅកាន់រដ្ឋនានា ក្រោយទទួលបានជំនួយពីចិន

  • បោះពុម្ព

 (ណៃពិដោ)៖ វ៉ាក់សាំងបង្ការ COVID-19 Sinopharm ដែលត្រូវបានឧបត្ថម្ភដោយប្រទេសចិន មកកាន់សហភាពមីយ៉ាន់ម៉ា នឹងត្រូវធ្វើការបែងចែកទៅតាមតំបន់ និងរដ្ឋនានា ដោយយោងទៅលើស្ថានភាពជាក់ស្តែង នៃការឆ្លងរាតត្បាត COVID-19 ក្នុងតំបន់ និងរដ្ឋទាំងនោះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok post នៅរសៀលថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។ ប្រទេសមីយ៉ាន់ម៉ាបានទទួលវ៉ាក់សាំង Sinopharm ជាជំនួយពីប្រទេសចិនប្រមាណ ៥០០,០០០ដូសកាលពីដើមខែឧសភានេះ ហើយរដ្ឋាភិបាលកំពុងតែព្យាយាមចាត់ចែង ដើម្បីចាក់ជូនបុគ្គលិកសុខាភិបាលជួរមុនជាអាទិភាព។

គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ វ៉ាក់សាំងបង្ការ COVID-19 សរុប ២.៩៩លានដូសហើយត្រូវបានប្រើប្រាស់ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយក្នុងនោះប្រជាជន ១.៧៧លាននាក់បានចាក់ដូសដំបូង (៣.៣% នៃចំនួនប្រជាជនសរុប) និង ១.២២លាននាក់បានចាក់គ្រប់ដូស (២.៣% នៃប្រជាជនសរុប)។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះមីយ៉ាន់ម៉ាមានករណីឆ្លង COVID-19 សរុបជិត ១៤៥,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ៣,២១៦នាក់ និងជាសះស្បើយវិញជាង ១៣២,០០០នាក់។ ប្រទេសមីយ៉ាន់ម៉ាមានប្រជាជនសរុបជិត ៥៥លាននាក់៕

ដកស្រង់ពី៖ Fresh News