Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌារាយការណ៍ពីអ្នកស្លាប់ជាង ៣,៦០០នាក់ ដោយសារកូវីដ-១៩ និងឆ្លងថ្មីៗជាង ១៨៦,០០០នាក់

  • បោះពុម្ព

 (ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨៦,៣៦៤នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសមួយនេះ កើនឡើងដល់ ២៧,៥៥៥,៤៥៧នាក់។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ។ បន្ថែមពីខាងលើ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ អ្នកជំងឺ COVID-19 ចំនួន ៣,៦៦០នាក់ទៀត ក៏បានស្លាប់ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១៨,៨៩៥នាក់ ខណៈអ្នកជំងឺចំនួន ៧៦,៧៥៥នាក់ផ្សេងទៀត បានជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុប កើនឡើងដល់ ២៤,៨៩៣,៤១០នាក់។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៩លានដូសហើយ ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេស ក្នុងនោះមានវ៉ាក់សាំងចំនួន ២,៩១៩,៦៩៩ដូសត្រូវបានចាក់ជូនដល់ប្រជាជន ក្នុងពេលតែមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News