Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អន្តរជាតិរុស្ស៊ី​ថា​ខ្លួន​មិន​រំពឹង​ពី​«ការ​ស្តារ​ឡើង​វិញ»​ជា​ផ្លូវការ​នៃ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ក្នុង​ជំនួប​កំពូល​រវាង​លោក ​Biden ​និង ​Putin

  • បោះពុម្ព

  រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃពុធម្សិលមិញលើកឡើងថាខ្លួននឹងមិនរំពឹងនូវការស្តារឡើងវិញជាផ្លូវការណាមួយស្តីពីទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនៅក្នុងជំនួបកំពូលមួយរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Joe Biden នៅខែក្រោយនោះទេ។

អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov ថ្លែងថាមិនគួរ «រំពឹងទុកខ្លាំងពេក» ពីវឌ្ឍនភាពនៃជំនួបកំពូលនោះហើយថា ទោះជាយ៉ាងណាក្តីក៏កិច្ចប្រជុំនោះមានសារៈសំខាន់ជាខ្លាំង។

បើតាមការលើកឡើងរបស់វិមានក្រឹមឡាំងនិងសេតវិមានបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Joe Biden នឹងជួបប្រជុំគ្នាក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស នៅថ្ងៃទី១៦ខែមិថុនា ខាងមុខនេះស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងធ្លាក់ចុះខ្លាំងចាប់តាំងពីក្រោយសង្គ្រាមត្រជាក់មក៕

ដកស្រង់ពី៖ ថ្មីៗ