Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាគមវេជ្ជសាស្ត្រអាមេរិក៖ Sinopharm ទាំង២ប្រភេទមានប្រសិទ្ធភាពលើស៧០ភាគរយ

  • បោះពុម្ព

វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួនពីរប្រភេទរបស់ក្រុមហ៊ុនចិន Sinopharm មានប្រសិទ្ធភាពលើស ៧០ភាគរយ ប្រឆាំងនឹងករណីឆ្លងមានរោគសញ្ញា។ នេះបើតាមការសិក្សាលើការធ្វើតេស្តដំណាក់កាលទីបីដែលផ្សាយនៅថ្ងៃទី២៦ ខែឧសភា។

ប៉ុន្តែប្រសិទ្ធភាពរបស់វ៉ាក់សាំងក្រុមហ៊ុន Sinopharm ទាំងពីរប្រភេទនេះ ក្នុងការប្រឆាំងនឹងករណីធ្ងន់ធ្ងរ និងករណីមិនចេញរោគសញ្ញា មិនទាន់មានឡើយ។ក្នុងទិនានុប្បវតិ្តមួយ ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា សមាគមវេជ្ជសាស្រ្តអាមេរិក (AMA) បានសិក្សាស្រាវជ្រាវលើប្រសិទ្ធភាពវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ចំនួន ពីរប្រភេទ។

ការស្រាវជ្រាវ បានបញ្ជាក់ថា វ៉ាក់សាំងទាំងពីរប្រភេទនោះ សុទ្ធតែមានប្រសិទ្ធភាពលើសពី ៧០ភាគរយក្នុងការសាកល្បងដំណាក់កាលទីបី។ បើតាមការបញ្ជាក់ថា AMA វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ដែលផលិតដោយមន្ទីរពិសោធន៍ក្រុងវូហាន មានប្រសិទ្ធភាព ៧២,៨ភាគរយ ក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលចេញរោគសញ្ញា នៅពីរសប្តាហ៍បន្ទាប់ពីបានចាក់វ៉ាក់សាំងបានចំនួនពីរដូស។

ភាគរយនៃការបង្ការកូវីដ-១៩ នេះ មានភាពប្រសើរជាង សេចក្តីប្រកាសរបស់ក្រុមហ៊ុន Sinopharm នៅក្នុងខែកុម្ភៈបន្តិច ដោយកាលនោះក្រុមហ៊ុន បានប្រកាសថា មានប្រសិទ្ធភាព ៧២,៥ភាគរយ។

ចំណែកវ៉ាក់សាំងក្រុមហ៊ុន Sinopharm ដែលផលិតដោយមន្ទីរពិសោធន៍នៅក្រុងប៉េកាំង មានប្រសិទ្ធភាព៧៨,១ភាគរយទល់នឹងករណីឆ្លងមានរោគសញ្ញា។វ៉ាក់សាំង Sinopharm មួយនេះ ទើបតែត្រូវបានអង្គការសុខភាពពិភពលោក ដាក់ក្នុងបញ្ជីឱ្យប្រើប្រាស់បន្ទាន់នាពេលថ្មីៗនេះ។ ការសិក្សាស្រាវជ្រាវខាងលើ ផ្អែកលើការវិភាគលើករណីកូវីដ-១៩ ចេញរោគសញ្ញាចំនួន ១៤២ករណីក្នុងការពិសោធន៍មួយដែលមានអ្នកចូលរួមចំនួនជាង៤ម៉ឺននាក់។

ក្នុងនោះ អ្នកឆ្លងចំនួន ២៦នាក់ បានទទួលវ៉ាក់សាំង Sinopharm ដែលមានមូលដ្ឋាននៅក្រុងវូហាន និង២១នាក់ បានទទួលវ៉ាក់សាំងSinopharm មានមូលដ្ឋាននៅទីក្រុងប៉េកាំង។ ដោយសារមានករណីធ្ងន់ពីរនាក់ក្នុងការសាកល្បង ការសិក្សាលើករណីធ្ងន់ មិនទាន់អាចមានលទ្ធផលឡើយ ដូចគ្នានឹងករណីបង្ការការឆ្លងកូវីដ-១៩ ដែលមិនចេញរោគសញ្ញាដែរ។

សូមបញ្ជាក់ថា សមាគមន៍វេជ្ជសាស្រ្តអាមេរិក សិក្សាលើការស្រាវជ្រាវប្រសិទ្ធភាពវ៉ាក់សាំង Sinopharm នៅក្នុងប្រទេសជាច្រើនដូចជា បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួមជាដើម។ ការសិក្សានៅប្រទេសមួយចំនួនទៀតមានអេហ្ស៊ីប និងហ្ស៊កដានី នឹងត្រូវបញ្ចូលក្នុងការបាយការណ៍វិភាគចុងក្រោយ៕

ដកស្រង់ពី៖ ថ្មីៗ