បណ្តាញសង្គម

អតីត​អភិបាលរង​ខេត្ត​ចិន​ម្នាក់​ត្រូវ​កាត់ទោស​ដាក់គុក​17​ឆ្នាំ​ពី​បទ​ពុក​រលួយ

លោក NI FAKE អតីតអភិបាលរងខេត្ត អានហ្វី ភាគខាងកើតចិន កាលពីថ្ងៃទី២៨ កុម្ភៈ ទទួលការកាត់ទោស ដាក់គុក១៧ឆ្នាំ ពីបទទទួលសំណូក និងកាន់កាប់អចលនទ្រព្យទាំងឡាយ ពុំដឹងបានមកពី ប្រភពណា ។

តុលាការប្រជាជន ទីក្រុង ដុងយ៉ិញ ខេត្ត សានដុង បានប្រកាសពីសាលក្រម កាត់ទោសនេះ ហើយប្រកាសរឹបអូស កម្មសិទ្ធិផ្ទាល់ខ្លួនទាំងឡាយ របស់លោក FAKE ដែលមានតម្លៃសរុប ប្រមាណជា ១លានយន់ (១៦២.២៩០ដុល្លារ) ។

យោងតាម តុលាការថា លោក NI ទទួលសំណូកនានា ជាសាច់ប្រាក់ និងជាត្បូងថ្ម មានតម្លៃ ព្រមទាំងបណ្តា វត្ថុសិល្បៈ មានតម្លៃប្រមាណជា ១៣លានយន់ ពីសំណាក់បណ្តា អ្នកទទួលខុសត្រូវ របស់សហគ្រាស ចំនួន៩ ដែលការសូកប៉ាន់នោះ មាន៤៩លើក រវាងពីឆ្នាំ២០០០ ទៅ២០១២។លោកពុំអាចពន្យល់ ពីប្រភពនៃចំណូល របស់គ្រួសារដែលមាន ទឹកប្រាក់សរុបដល់ទៅ ៥,៧៨លានយន់ ។

លោក NI បានរំលោភ បំពានអំណាច ដើម្បីឱ្យទទួលបាន លាភសក្ការៈទាំងឡាយ ពីបណ្តាក្រុមហ៊ុនរកស៊ី ខាងអចលនទ្រព្យ ធ្វើអាជីវកម្មរ៉ែ និងធ្វើជំនួញឯទៀតៗ ។ ពិសេសលោក NI បានជួយសហគ្រាសទាំងនោះក្នុងការរៀបចំ ធ្វើគម្រោងនានា និងបំផ្លាញចោលបណ្តា ផ្ទះសម្បែងរបស់ប្រជាជន ដើម្បីវាតយកដី ៕


ដកស្រង់ពី៖ កោះសន្តិភាព