Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួកគីតម្រូវឱ្យអ្នកដំណើរ មកពីប្រទេសចំនួន៨ ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ

  • បោះពុម្ព

 (អង់ការ៉ា)៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានប្រកាសដាក់ចេញវិធានការរឹតត្បិតថ្មីមួយដោយតម្រូវឱ្យអ្នកដំណើរមកពីប្រទេសចំនួន៨ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅពេលមកដល់ប្រទេសតួកគី ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។

នេះបើតាមក្រសួងមហាផ្ទៃតួកគី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងមហាផ្ទៃតួកគីបានឱ្យដឹងថាអ្នកដំណើរដែលតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្នុងនោះរួមមានអ្នកដំណើរមកពីប្រទេសអាហ្វហ្គានីស្ថាន, បង់ក្លាដែស, ប្រេស៊ីល, អាហ្រ្វិកខាងត្បូង, ឥណ្ឌា, នេប៉ាល់, ប៉ាគីស្ថាន និងស្រីលង្កា។

អ្នកដំណើរមកប្រទេសទាំង៨នេះ ក៏ត្រូវតម្រូវឱ្យមានលទ្ធផលតេស្ដអវិជ្ជមាន COVID-19 តាមរយៈការធ្វើតេស្ដស្ដង់ដារ PCR រយៈពេល៧២ម៉ោង មុននឹងចូលមកក្នុងប្រទេសតួកគី។

គួរបញ្ជាក់ថា អ្នកដំណើរមកពីចក្រភពអង់គ្លេស, អ៉ីរ៉ង់ អេហ្ស៊ីប និងសិង្ហបុរីក៏នឹងត្រូវតម្រូវឱ្យមានលទ្ធផលតេស្ដអវិជ្ជមាន COVID-19 តាមរយៈការធ្វើតេស្ដស្ដង់ដារ PCR ផងដែរ។

ប៉ុន្តែ សម្រាប់អ្នកដំណើរមកពីប្រទេសដទៃទៀត ក្រៅពីប្រទេសដែលត្រូវបានរឹតត្បិតការធ្វើដំណើរខាងលើ និងដែលមានលិខិតបញ្ជាក់ពី ការចាក់វ៉ាក់សាំង ១៤ថ្ងៃមុននឹងចូលមកក្នុងប្រទេសតួកគី នឹងត្រូវបានលើកលែងពីការធ្វើតេស្ដ PCR រួមទាំងការធ្វើចត្តាឡីស័ក១៤ថ្ងៃ៕

ដកស្រង់ពី៖ Fresh News