Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃមានអ្នកស្លាប់៣១នាក់ ដោយសារកូវីដ-១៩ និងអ្នកឆ្លងថ្មីៗ ២,៦៣១នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

  • បោះពុម្ព

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៃប្រទេសថៃ (CCSA) នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៦៣១ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយភាគច្រើនជាករណីឆ្លងក្នុងស្រុកផ្ទាល់ ដោយមានតែ ៥១ករណីប៉ុណ្ណោះ ជាករណីនាំចូល។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។ CCSA បានគូសបញ្ជាក់ប្រាប់ថា នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,៤៤២ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ១៨៩ករណីត្រូវបានរកឃើញនៅលើក្រុមអ្នកទោសតាមពន្ធនាគារ។

ទីក្រុងបាងកក នៅតែជាកន្លែងដែលត្រូវបានរាយការណ៍ពី ការរកឃើញករណីឆ្លងថ្មីៗច្រើនជាងគេដដែល ជាមួយចំនួន ៨២៤ករណី។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៣១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ហើយអ្នកជំងឺ ២,៤៩៣នាក់ទៀត ទើបតែត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៧១,៩៧៩ករណី ក្នុងនោះមានអ្នកស្លាប់ ១,១៧៧នាក់ និងអ្នកជាសះស្បើយ ១២០,៦៩៧នាក់។

ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានជាង ៣.៩៦លានដូស៕

ដកស្រង់ពី៖ Fresh News