បណ្តាញសង្គម

កូរ៉េខាងជើង បាញ់មីស៊ីល ដោយកើត​កំហឹង​នឹងលំហាត់​សមយុទ្ធ​​យោធា​កូរ៉េ​ខាងត្បូង-អាមេរិក

តាមប្រភពពី ក្រុងសេអ៊ូល បានឲ្យដឹងថា  កូរ៉េខាងជើង បានបាញ់មីស៊ីល ចំនួន២គ្រាប់ ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃចន្ទ ហើយបានប្ដេជ្ញាថា គ្មានការត្រាប្រណី ក្នុងការសងសឹក ដោយប្រការផ្សេងៗ ខណៈពេលដែល កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធ លំហាត់យោធារួមគ្នា ដែលបានប្រកាស បដិសេធដោយ ក្រុងព្យុងយ៉ាង ខណៈពេលដែលការ ប្រឈមមុខឥតបើគិត បានកើតឡើងទៅតាម ភាពកំព្រើល ។

ការធ្វើលំហាត់យោធា ដែលប្រព្រឹត្ដទៅ ជាប្រចាំឆ្នាំ ជានិច្ចកាលតែងតែ បង្កឲ្យមានភាព តានតឹងយោធា និងហាក់ដូចជាកើតសង្គ្រាម នៅលើឧបទ្វីបដែលពុះចែកចេញ ជាពីរផ្នែកនេះ ហើយអ្នកវិភាគបាន សម្លឹងមើលឃើញ ពីការធ្វើតេស្ដបាញ់មីសីុល របស់កូរ៉េខាងជើង គឺជាយុទ្ធនាការបង្ហាញការគំរាម ដោយត្រង់ៗតែម្ដង ។ 

គ្រាប់មីសីុល ដែលបាញ់ចេញទៅនោះ ប្រព្រឹត្ដទៅជាមួយនឹងការ ព្រមានរបស់កងទ័ព ប្រជាជនកូរ៉េខាងជើង ដែលបំពាក់ទៅដោយ អាវុធនុយក្លេអ៊ែរ ហើយដែលការ ហ្វឹកហ្វឺនយោធា នៅឆ្នាំនេះ អាចដឹកនាំឆ្ពោះទៅ រកសង្គ្រាមដោយត្រង់ៗ តែម្ដង។ កងទ័ពកូរ៉េខាងត្បូង បាននិយាយថា មីសីុលរបស់កូរ៉េខាងជើង ទាំង២គ្រាប់ ដែលរត់បានរយៈចម្ងាយ ប្រមាណ ៥០០ គីឡូម៉ែត្រ ត្រូវបានបាញ់ចេញ ពីទីក្រុងកំពង់ផែ Nampo ភាគខាងលិច ហើយបានរត់កាត់ ពីលើប្រទេសនេះ មុននឹងធ្លាក់ចូល ទៅក្នុងសមុទ្រនៅ តំបន់ឆ្នេរខាងកើត ។


ការអធិប្បាយ នៃការធ្វើតេស្ដ ដោយបាញ់មីសីុលនោះ ប្រៀបដូចជា ការបង្ករឿង ឆ្លើយតបទៅនឹងការ ចាប់ផ្ដើមធ្វើលំហាត់យោធា នេះបើតាមការលើកឡើង ដោយនាយអគ្គសេនាធិការ ដែលបានថ្លែងនៅក្នុង សេចក្ដីប្រកាសមួយ។ការបាញ់ធ្វើតេស្ដសាកល្បងបែបយ៉ាងនេះ តែងតែត្រូវបានធ្វើឡើង ដែលជារបៀបពេញនិយម ដោយកូរ៉េខាងជើង ជាការបញ្ចេញកំហឹង និងភាពមិនសប្បាយចិត្ដ ដែលមើលទៅប្រៀបដូចជា ការប្រឈមទៅនឹង ឥរិយាបថដោយ កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ដរបស់ខ្លួន ។

កូរ៉េខាងជើង បានគំរាមបើកការវាយប្រហារ ក្នុងនោះមានទាំងការ វាយប្រហារដោយ នុយក្លេអ៊ែរ ទៅលើសហរដ្ឋអាមេរិក តាំងពីមុនមក ថ្វីបើប្រទេសនេះ មិនដែលធ្លាប់បានបង្ហាញ ឲ្យឃើញពី មីសីុល ដែលមានសមត្ថភាពរបស់ខ្លួន ដែលអាចរត់ទៅដល់ ដីគោក របស់សហរដ្ឋអាមេរិក យ៉ាងណាក៏ដោយ។

គ្រឿងយុទ្ធោបករណ៍ ដែលប្រើប្រាស់យ៉ាងច្រើន សន្ធឹកសន្ធាប់នៃលំហាត់ យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានចាប់ផ្ដើមឡើង នៅថ្ងៃចន្ទ នោះហៅថា Foal Eagle ដែលជាលំហាត់មួយអូសបន្លាយពេល ៨សប្ដាហ៍ មានទាំងកងទ័ពអាកាស ជើងគោក និងនាវាចរណ៍ ជាមួយនឹងការចូលរួម ពីកងទ័ពកូរ៉េខាងត្បូង ២០០,០០០នាក់ និងកងទ័ពអាមេរិក ៣,៧០០នាក់ ។

ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន នៅតែពុះពារ បើកសមយុទ្ធសម្រាប់ កិច្ចការពារជាយថាហេតុ ប៉ុន្ដែតែងតែរង ការថ្កោលទោសដោយ ក្រុង ព្យុងយ៉ាង ថា គឺជាការបង្កហេតុ ដើម្បីលុកលុយឈ្លានពាន ។ កូរ៉េខាងជើង  បានបើកការបាញ់ ធ្វើតេស្ដសាកល្បង មីស៊ីលនុយក្លេអ៊ែរ របស់ខ្លួនដល់ទៅ ៣លើក មកហើយនៅឆ្នាំ ២០០៦ , ២០០៩ និង ឆ្នាំ២០១៣ ៕

ដកស្រង់ពិ៖ កម្ពុជាថ្មី