បណ្តាញសង្គម

រថយន្តក្រុង បើកធ្លាក់ផ្លូវ សម្លាប់មនុស្ស ២០នាក់ នៅចិន

ហ្សេងចូវ ៖ មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និង ១៣នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីរថយន្តក្រុង ដែលពួកគេជិះ បានជ្រុល ចង្កូតធ្លាក់នៅជ្រលងផ្លូវ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០១៥ នេះថា ស្ថិតនៅទីក្រុង លីចូវ នៃខេត្ត ហេណាន ភាគកណ្តាលរបស់ ប្រទេសចិន ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានដកស្រង់សម្តី ពីមន្ត្រីរដ្ឋបាលខេត្ត ខាងលើនេះទៀតថា រថយន្តក្រុងខាងលើ បានដឹកសមាជិក នៃក្រុមល្ខោន អូប៉េរ៉ា ឆ្ពោះទៅកាន់ទីក្រុង អានយ៉ាង បន្ទាប់មកក៏ជួប គ្រោះថ្នាក់ពេល ធ្វើដំណើរតាមដងផ្លូវ ឆ្លងកាត់ទីក្រុង លីនចូវ តែម្តង ។

គួរបញ្ជាក់ថា រថយន្តក្រុងធុនមធ្យម ដែលជួបគ្រោះ អកុសល្យនោះ ជាកម្មសិទ្ធិរបស់ក្រុម ល្ខោនខាងលើ ហើយចំពោះ មូលហេតុ នៃគ្រោះថ្នាក់ កំពុងស្ថិតក្រោម ការស៊ើបអង្កេត ៕

ដកស្រង់ពី៖ ដើមអម្ពិល