Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អូស្ត្រាលី បញ្ជូនទ័ព ៣០០នាក់ បន្ថែមទៅអ៊ីរ៉ាក់

  • បោះពុម្ព

កង់ប៊ែរ៉ា៖ ប្រទេសអូស្ត្រាលី បានប្រកាសនៅថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០១៥ នេះថា ខ្លួននឹង បញ្ជូនទ័ពបន្ថែម ប្រមាណ ៣០០នាក់ ទៅកាន់ប្រទេស អ៊ីរ៉ាក់ ដើម្បីធ្វើការហ្វឹកហ្វឺន ដល់ទ័ពជំនាញ នៅទីនោះ ឲ្យកាន់តែមាន សមត្ថភាពខ្ពស់ បន្ថែមទៀត ដើម្បីទៅប្រយុទ្ធ តទល់ជាមួយ ក្រុមរដ្ឋអ៊ីស្លាម ISIS ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានដកស្រង់សម្តី របស់នាយករដ្ឋមន្ត្រី អូស្ត្រាលីលោក តូនី អាប់បុតត៍ ទៀតថា នេះជាផ្នែកមួយ នៃការបំពេញ បេសកកម្មរួមគ្នា ជាមួយនឹងប្រទេស នូវែលសេឡង់ ដែលបានប្រកាស កាលពីសប្តាហ៍ មុននេះថា ខ្លួននឹងបញ្ជូនទ័ព ហ្វឹកហ្វឺនទៅ កាន់ប្រទេសអ៊ីរ៉ាក់ ចំនួន ១៤២នាក់ ។

ដោយឡែកចំពោះទ័ព អូស្ត្រាលី ដែលគ្រោងនឹងបញ្ជួន ទៅអ៊ីរ៉ាក់ ទាំង៣០០នាក់នោះ នឹងត្រូវចូលរួមជាមួយ ទ័ព ២០០នាក់ទៀត ដែលមានស្រាប់។បើតាមសម្តី របស់លោកនាយករដ្ឋមន្ត្រី នៅចំពោះមុខ អ្នកសារព័ត៌មាន នានា នៅថ្ងៃអង្គារនេះ ការប្រយុទ្ធជាមួយក្រុម ISIS កន្លងមក គឺទទួលបាន ជោគជ័យយ៉ាងខ្លាំង ប៉ុន្តែជំនួយបន្ថែមទៀត ក៏ត្រូវបញ្ជូន បន្តផងដែរ ដើម្បីជួយដល់ ប្រតិបត្តិការនានា របស់កងទ័ពអ៊ីរ៉ាក់ ។ សម្រាប់ទ័ពថ្មី ដែលគ្រោងបញ្ជូនទៅនេះ នឹងត្រូវដាក់ឲ្យឈរជើង នៅភាគខាងជើង ទីក្រុងបាកដ រយៈពេល ២ឆ្នាំ ៕