Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌារាយការណ៍ ករណីឆ្លងកូវីដ-១៩ថ្មីៗចំនួន ៦២,២២៤នាក់ និងស្លាប់២,៥៤២នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

  • បោះពុម្ព

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦២,២២៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស កើនឡើងដល់ ២៩,៦៣៣,១០៥ករណី។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ។ បន្ថែមពីខាងលើនេះ បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ COVID-19 ចំនួន ២,៥៤២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេលដូចគ្នានេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៧៩,៥៧៣នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៨,៣៨៨,១០០នាក់បានជាសះស្បើយ។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ឥណ្ឌាសម្រេចបានជិត២៦២លានដូស។

គួរបញ្ជាក់ថា នេះគឺជាថ្ងៃទី៩ជាប់ៗគ្នាហើយ ដែលប្រទេសឥណ្ឌា បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗក្រោម ១០០,០០០ករណី ខណៈកាលពីខែឧសភាកន្លងទៅ វាបានលោតឡើងដល់អត្រាខ្ពស់បំផុតគឺជាង ៤០០,០០០ករណី។

ប៉ុន្តែទោះបីស្ថានការណ៍ ហាក់បីដូចជាធូរស្បើយបន្តិចក៏ដោយ អត្រាឆ្លងនិងស្លាប់ប្រចាំថ្ងៃនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះ នៅតែជាកម្រិតដ៏ខ្ពស់ជាងគេដដែល បើប្រៀបជាមួយប្រទេសផ្សេងៗទៀត៕

ដកស្រង់ពី៖ Fresh News