Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន រិះគន់សេចក្ដីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ​​​​(Video inside)

  • បោះពុម្ព

(ព្រុចសែល)៖ បេសកកម្មចិនប្រចាំសហភាពអឺរ៉ុប នៅថ្ងៃអង្គារសប្ដាហ៍នេះបានសម្ដែងការជំទាស់ទៅនឹងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយចាត់ទុកវាលើសពីបទដ្ឋាននៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។ សេចក្ដីថ្លែងការណ៍រួមខាងលើដែលធ្វើឱ្យចិនផ្ទុះកំហឹង មាននិយាយពីតំបន់ស៊ីនជាំង, ទីបេ, ហុងកុង, តៃវ៉ាន់, សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ហើយព្រមទាំង ចោទចិនជុំវិញការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងការផ្សព្វផ្សាយព័ត៌មានមិនពិតផងដែរ។

អ្នកនាំពាក្យបេសកកម្មចិនប្រចាំសហភាពអឺរ៉ុប បានគូសបញ្ជាក់ដូច្នេះថា៖ «សេចក្ដីថ្លែងការណ៍រួមអាមេរិក-សហភាពអឺរ៉ុប គឺដើរហួសពីបទដ្ឋាននៃការអភវិឌ្ឍទំនាក់ទំនងទ្វេភាគី... តែផ្ទុយទៅវិញវាបានបំពេញទៅដោយគំនិតសង្រ្គាមត្រជាក់ និងវោហាស័ព្ទនយោបាយដែលប្រឆាំងនឹងប្រវត្តិសាស្ត្រ ក៏ដូចជាជះឥទ្ធិពលអាក្រក់ដល់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ទំាងមូល»។

គួរបញ្ជាក់ថា អ្នកនាំពាក្យបេសកកម្មចិនប្រចាំសហភាពអឺរ៉ុប ក៏បានសង្កត់ធ្ងន់ផងដែរពីការជំទាស់យ៉ាងខ្លាំងចំពោះការលើកឈ្មោះនៅក្នុងសេចក្ដីថ្លែងការណ៍ដែលទីក្រុងប៉េកាំងចាត់ទុកថាជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ពាក់ព័ន្ធនឹងសំណុំរឿងក្រុងហុងកុង, តំបន់ស៊ីនជាំង និងទីបេ៕

ដកស្រង់ពី៖ Fresh News