Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ សម្រេច​រៀបចំ​កន្លែង​សម្រាប់​ដាក់​អ្នក​សង្ស័យ​មាន​ផ្ទុក​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​ថ្មីដាច់​ដោយឡែក

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានណែនាំឲ្យរៀបចំដាក់អ្នកសង្ស័យថា មានផ្ទុកមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីនៅដាច់ដោយឡែកពីបុគ្គលធ្វើចត្តាឡីស័កផ្សេងៗទៀត ។នេះបើតាមសេចក្ដីសម្រេចស្ដីពីសមាភាព និងការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលចេញផ្សាយ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូល ប្រទេស និងការធ្វើចត្តាឡីស័កត្រូវប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្ដាច្រកទ្វារព្រំដែនគោកព្រំដែនទឹក និងច្រកចេញ-ចូលតាមផ្លូវអាកាស ទូទាំងប្រទេស ។

ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏រៀបចំ និងដឹកនាំអនុវត្តវិធានការដោយឡែក ដើម្បីត្រួតពិនិត្យសុខភាព និងការយកសំណាកវិភាគរកមេរោគកូវីដ-១៩ លើអ្នកដំណើរមកពីតំបន់ដែលមានការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ឬតំបន់ដែលមានហានិភ័យខ្ពស់ផ្សេងទៀត ។

ជាពិសេសនោះ ដាក់ចេញនូវវិធានការឆ្លើយតបបន្ទាន់ក្នុងករណីដែលរកឃើញថា អ្នកដំណើរមានផ្ទុកមេរោគកូវីដ- ១៩ ឬសង្ស័យថាមានផ្ទុកមេរោគកូវីដ-១៩ ដោយអនុវត្តតាមគោលការណ៍ផ្នែកសុខាភិបាល ។

សម្ដេចតេជោ បញ្ជាក់ក្នុងសេចក្តីសម្រេចថា «រៀបចំទីកន្លែងសម្រាប់ធ្វើចត្តាឡីស័កឲ្យបានសមស្របទៅតាមស្ថានភាពវិវត្តនៃជំងឺកូវីដ-១៩ ដោយត្រូវរៀបចំដាក់អ្នកដែលសង្ស័យថា មានផ្ទុះមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីឲ្យនៅដាច់ដោយឡែកពីបុគ្គលធ្វើចត្តា ឡីស័កផ្សេងទៀត» ។

សម្ដេចតេជោ បន្ថែមថា ត្រូវគ្រប់គ្រងការងារធ្វើចត្តាឡីស័ក និងទីកន្លែងធ្វើចត្តាឡីស័ក ដើម្បីធានាបាននូវការអនុវត្តយ៉ាងម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពនូវវិធានការធ្វើចត្តាឡីស័កផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព