Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជនកូរ៉េខាងជើង ៤នាក់ ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពី ១០ទៅ១២ឆ្នាំ ជុំវិញការលួចមើលរឿងភាគ របស់កូរ៉េខាងត្បូង

  • បោះពុម្ព

 (កូរ៉េ)៖ របាយការណ៍ថ្មីមួយបង្ហាញថា កូរ៉េខាងជើងបានកាត់ទោសយុវជនចំនួន៤នាក់ ឲ្យជាប់ពន្ធនាគារយៈពេល ១០-១២ឆ្នាំ ដោយសារល្មើសបំរាម លួចមើលភាពយន្តភាគរបស់កូរ៉េខាងត្បូង ក្នុងនោះមានរឿងកំពុងពេញនិយមរបស់ទូរទស្សន៍ SBS ចំណងជើងថា «Penthouse» ទៀតផង។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន K Star Live នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ បើតាមប្រព័ន្ធផ្សព្វផ្សាយ Daily NK បានឲ្យដឹងថា សាវនាការមួយត្រូវបានធ្វើឡើង នៅពហុកីឡាដ្ឋាន ក្នុងតំបន់ Pyongsong កូរ៉េខាងជើង នៅថ្ងៃទី០៣ ខែមិថុនាកន្លងទៅថ្មីៗនេះ ជុំវិញរឿងក្តី យុវជនកូរ៉េខាងជើងល្មើសបំរាម លួចមើលរឿងភាគកូរ៉េខាងត្បូង។

យុវជនទាំង៤នាក់នោះ ត្រូវបានចោទប្រកាន់ថា បានជួបជុំគ្នាមើលរឿងកូរ៉េខាងត្បូងរហូតដល់យប់ជ្រៅ ក្នុងថ្ងៃខួបកំណើតរបស់យុវជនម្នាក់ក្នុងចំណោមពួកគេ កាលពីថ្ងៃទី២៥ ខែឧសភា។ សេចក្តីសម្រេចនៃការកាត់ទោស គឺមានយុវជន៣នាក់ ជាប់ពន្ធនាគារយរយៈពេល១០ឆ្នាំ ខណៈម្នាក់ទៀតដែលជាម្ចាស់ខួបកំណើត ជាប់ពន្ធនាគារ១២ឆ្នាំ។

គួរជម្រាបថា កាលពីថ្ងៃទី១២ ខែមិថុនា ថ្មីៗនេះ សារព័ត៌មាន CNA បានចុះផ្សាយថា មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចោទប្រកាន់វិស័យចម្រៀង K-pop ដ៏ពេញនិយមបំផុតនៅកូរ៉េខាងត្បូងនោះថា បានធ្វើឲ្យខូចផ្នត់គំនិតដល់យុវជនកូរ៉េខាងជើង ហើយលោក គីម ជុងអ៊ុន បានចាត់ទុកទៀតថា K-pop គឺជា «ជំងឺមហារីកដ៏សាហាវ» និងបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើពលរដ្ឋដែលកំពុងគាំទ្រខ្សែភាពយន្ត K-drama និងវិស័យចម្រៀង K-pop របស់ប្រទេសកូរ៉េខាងត្បូងទៀតផង៕

ដកស្រង់ពី៖ Fresh News