Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ មនុស្សជាង ១៤,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៣៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ ​(Video inside)

  • បោះពុម្ព

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៤,០៦៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤៣៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៣៦៥,៩៨៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៦,១៥០នាក់ និងជាសះស្បើយឡើងសរុប ២៨,៦១៦,៤៩៥លាននាក់។

សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។ នៅក្នុងសប្តាហ៍នេះ រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកដូចជា កាលីហ្វ័រញ៉ា និងញូយ៉កជាដើម ដែលសុទ្ធសឹងជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុតនោះ បានប្រកាសបើកទ្វារឡើងវិញ និងបន្ធូរបន្ថយការរឹតត្បិតប្រឆាំង COVID-19 ស្ទើរតែទាំងស្រុង ក្រោយការចាក់វ៉ាក់សាំងបង្ការជំងឺនេះសម្រេចបាន ៧០% នៃចំនួនប្រជាជនសរុបនៅក្នុងរដ្ឋទាំងនោះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣១២លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧៤.៦៧លាននាក់ (៥៣.២%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៤៥.៧៧លាននាក់ (៤៤.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

ដកស្រង់ពី៖ Fresh News