Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បេក្ខភាពវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាល្លឺម៉ង់ CureVac មានប្រសិទ្ធភាព៤៧ភាគរយប៉ុណ្ណោះ ក្នុងការធ្វើតេស្ដដំណាក់កាលចុងក្រោយ ​(Video inside)

  • បោះពុម្ព

(ញូយ៉ក)៖ ក្រុមហ៊ុនឱសថអាល្លឺម៉ង់ CureVac នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាបេក្ខភាពវ៉ាក់សាំង COVID-19 របស់ខ្លួនមានប្រសិទ្ធភាពត្រឹមតែ៤៧ភាគរយប៉ុណ្ណោះ នៅក្នុងការធ្វើតេស្ដដំណាក់កាលចុងក្រោយ ដោយមិនអាចសម្រេចបានតាមគោលដៅឡើយ ខណៈការសន្យាប្រគល់វ៉ាក់សាំងរាប់រយលានដូសដល់សហភាពអឺរ៉ុប កំពុងស្ថិតក្រោមការសង្ស័យ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។ ការខកចិត្តចំពោះប្រសិទ្ធភាពនៃបេក្ខភាពវ៉ាក់សាំង COVID-19 ក្រុមហ៊ុន CureVac មានឈ្មោះថា CVnCoV ត្រូវបានបង្ហាញនៅក្នុងទិន្នន័យវិភាគបឋមមួយផ្អែកលើករណី ឆ្លង COVID-19 នៅក្នុងការធ្វើតេស្ដលើអ្នកស័្មគ្រចិត្ត ៤០,០០០នាក់នៅក្នុងតំបន់អឺរ៉ុប និងអាមេរិកឡាទីន។

ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះបន្ថែមថានៅក្នុងចំណោមករណីឆ្លង ក្នុងការធ្វើតេស្ដទៀតសោត មានវីរុសបំប្លែងខ្លួនថ្មី១៣ករណី។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបកាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាទិញវ៉ាក់សាំង ៤០៥លានដូសពីក្រុមហ៊ុន CureVac តែលទ្ធផលធ្វើតេស្ដនេះកំពុងបង្កការសង្ស័យ ចំពោះការផ្គត់ផ្គង់។ ក្រោយការចេញផ្សាយលទ្ធផលធ្វើតេស្ដខាងលើ ភាគហ៊ុនក្រុមហ៊ុន CureVac នៅផ្សារហ៊ុនអាមេរិកបានធ្លាក់ចុះ៤៨ភាគរយ៕

ដកស្រង់ពី៖ Fresh News